BizKhmer ត្រូវការជ្រើសរើសបុគ្គលិកច្រើននាក់!
ដោយកំពុង បោះជំហានទៅមុខ និងក្នុងបេសកកម្មដើម្បីផ្ដល់នូវអត្ថបទ និងព័ត៌មានសម្បូរបែបដល់មិត្តអ្នកអាន គេហទំព័រ BizKhmer ត្រូវការសមាជិកជាច្រើននាក់ដើម្បីមកចូលរួមគ្រួសាររបស់យើងច្រើន លើមុខតំណែងមួយចំនួនធំដូចខាងក្រោម៖
១) ការីនិពន្ធ (Editor)
-ត្រូវមានបទពិសោធន៍ផ្នែកសារព័ត៌មាន និងផ្នែកកែសម្រួល
-ចេះបង្កើតរឿង ស្វែងរកប្រភព និងសិក្សាពីនិន្នាការរបស់អ្នកអាន
-ចេះធ្វើផែនការប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ
-មានចរិតជាអ្នកដឹកនាំ
-ចេះភាសាអង់គ្លេសមានអាទិភាព
២) អ្នកសរសេរព័ត៌មាន (ច្រើននាក់)
-មានបទពិសោធន៍មួយឆ្នាំឡើង មានអាទិភាពខ្ពស់
-ចូលចិត្តសរសេរ និងស្រាវជ្រាវ តាមដាន និងអានអត្ថបទអាជីវកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ផ្សារហ៊ុន បច្ចេកវិទ្យា និងផ្នែកលក់
-ចេះធ្វើផែនការ តាមដាននិន្នាការអ្នកអាន
-ចេះភាសាអង់គ្លេសមានអាទិភាព
៣) អ្នកឌីហ្សាញ និងអ្នកកាត់តវីដេអូ (២នាក់)
-មានបទពិសោធន៍ មួយឆ្នាំឡើង មានអាទិភាពខ្ពស់
-ចេះប្រើកម្មវិធី Photoshop, Illustrator, Indesign និងកម្មវិធីឌីហ្សាញផ្សេងៗសម្រាប់អ្នកឌីហ្សាញ
-ចេះ Adobe After Effect ឬកម្មវិធីកាត់តវីដេអូផ្សេងទៀតសម្រាប់អ្នកកាត់តវីដេអូ
-ចេះទាំងកាត់តរូបភាព និងកាត់តវីដេអូ មានអាទិភាពខ្ពស់
-ចូលចិត្តបង្កើតអ្វីដែលថ្មី
-ចូលចិត្តថតរូប
-ចេះភាសាអង់គ្លេសកាន់តែល្អ
៤) អ្នកកាន់ហ្វេសប៊ុកផេក (Social Media Officer/Executive)
-ចូលចិត្តស្រាវជ្រាវ និងយល់ពី Tools នៅលើ Facebook
-មានគំនិតបង្កើតអ្វីដែលថ្មី
-ចូលចិត្តផ្នែកទីផ្សារ
-ចេះភាសាអង់គ្លេសច្បាស់
-ចូលចិត្តទំនាក់ទំនង និងការឌីហ្សាញ
៥) Web Developer(Junior/Senior)
-មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ
-ចេះប្រើប្រាស់កម្មវិធីច្បាស់ HTML, CSS, JavaScript, PHP, MySQL
-មានបទពិសោធន៍ជាមួយ CMS និង PHP Framework (Laravel)
-ចេះធ្វើ Responsive និង Mobile-first Web
-ចូលចិត្តធ្វើការងារជាក្រុម
-ចូលចិត្តជួបមនុស្សថ្មី និងទំនាក់ទំនង
-ចូលចិត្តស្រាវជ្រាវខ្លួនឯង
-ចេះភាសាអង់គ្លេសកាន់តែល្អ
សូមផ្ញើ CV និង Cover Letter របស់អ្នកទៅកាន់ [email protected]។ ចម្ងល់ផ្សេងៗសូមទាក់ទងទៅកាន់ 017 49 59 60/010 539 639៕