ហេតុផលទាំង៤ចំណុច ដែលធ្វើឲ្យអ្នកចូលចិត្តពន្យារពេលធ្វើការងារប្រចាំថ្ងៃ !
អ្នកណាៗក៏ដឹងថា ខ្លួនឯងមានការងារត្រូវបំពេញ ដែលរង់ចាំពួកគេទៅធ្វើ តែមនុស្សភាគច្រើនចូលចិត្តពន្យារពេលហើយ ក៏កើតជាការខ្ជិលដែលនាំឲ្យ ការងារកាន់តែឡើងច្រើន រហូតដល់លែងចង់ធ្វើវា។ ចូរអានហេតុផលទាំង៤នេះ ហើយព្យាយាមរកដំណោះស្រាយដោយខ្លួនឯង។
១) គ្មានគោលបំណងពិតប្រាកដ៖
នៅពេលដែលអ្នកគ្មានគោលបំណងថា ហេតុអ្វីបានជាអ្នកត្រូវបំពេញការងារនេះ ឬការងារនោះឲ្យហើយ វាធ្វើឲ្យអ្នកពន្យារពេលធ្វើវាជារឿយៗ ព្រោះមិនដឹងថាប្រញាប់ធ្វើវាដើម្បីអ្វី។ អ្នកគួរតែចាប់គិតពីតម្លៃ និងគោលដៅរបស់អ្នកក៏ដូចជាព្យាយាមស្វែងយល់ពីខ្លួនឯង។ ហើយគិតថាតើការងារទាំងនោះមានទំនាក់ទំនងអ្វី ឬជួយអ្វីដល់គោលដៅជីវិតរបស់អ្នក។
២) ខ្វះការតាំងចិត្ត៖
បើសិនជាអ្នកខ្វះការតាំងចិត្តអ្នកនឹងមិនងាយចាប់ផ្ដើមធ្វើអ្វីទាំងអស់។ អ្នកគួរតែជ្រើសរើសពេលវេលា និង ទីកន្លែងសមស្របក្នុងការបំពេញការងាររបស់អ្នក។ បើសិនជាអាច អ្នកគួរតែចាប់ផ្ដើមឥឡូវនេះ ហើយក៏គួរតែព្យាយាមគោរពខ្លួនឯងផងដែរ។
៣) ភាពភ័យខ្លាច៖
ការខ្លាចនេះ ខ្លាចនោះក៏មិនអាចជួយអ្នកឲ្យចាប់ផ្ដើមការងាររបស់អ្នកបានឡើយ។ មនុស្សភាគច្រើនខ្លាចការបដិសេធ ការបរាជ័យ និងលទ្ធផល ដែលជាហេតុធ្វើឲ្យពួកពិបាកចាប់ផ្ដើមធ្វើអ្វីមួយ និងបាត់បង់សេចក្ដីក្លាហានព្រមទាំងទំនុកចិត្តផងដែរ។
៤) ការងារមើលទៅដូចជាច្រើនពេក ឬធំពេក៖
នៅពេលដែលអ្នកទុកការងារចោលរហូតច្រើនពេក ដែលធ្វើឲ្យអ្នកមិនដឹងថាត្រូវចាប់ផ្ដើមពីណាទៅមុននោះ ធ្វើឲ្យអ្នករឹតតែមិនចង់ចាប់ផ្ដើមធ្វើវា។ ហេតុដូចនេះហើយ ចូរព្យាយាមបំបែកការងារធំនោះទៅជាការងារតូចៗ ដែលដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នក និងមិនសូវធ្វើឲ្យអ្នកឆាប់ធុញ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ addicted2success.com