Start-Up លំដាប់ប៊ីលាន Unicorn កើតថ្មីរៀងរាល់ ៣,៨ថ្ងៃម្ដងនៅចិន
ចិនជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ថ្នាក់ទី២ក្នុងសកលោក បន្ទាប់ពីអាមេរិក ហើយមហាយក្សមួយនេះមាន Start-up Unicorn (Smart-up លំដាប់ប៊ីលានដុល្លារ Unicorn) ជាង ១៨៦ក្រុមហ៊ុនដែលស្មើរនឹងចំនួនទឹកប្រាក់ ៥ពាន់ពាន់លានយ័ន ( ៧៣៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក)។ ចំនួន Start-up ទាំងនេះកើតឡើងមួយរៀងរាល់ ៣,៨ ថ្ងៃបើគិតក្នុងរយៈពេលមួយឆ្នាំ។
យោងតាមសន្ទស្សន៍ Hurun Greater China Unicorn Index 2018 ក្រុមហ៊ុន Alipay Opeartor Ant Financial Service ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិកត្រូនិកយក្ស Alibaba ដែលជាក្រុមហ៊ុន Unicorn នាំមុខគេនៅក្នុងប្រទេសចិន ដែលមានទឹកប្រាក់ចំនួនប្រមាណ ១ពាន់ពាន់លានយ័ន (ប៊ីលាន) ។
Start-up unicorn ដែលធំជាងគេបន្ទាប់ពីក្រុមហ៊ុន Alibaba គឺក្រុមហ៊ុន Jinri Toutiao ជាក្រុមហ៊ុនវេបសាយព័ត៌មានធំជាងគេក្នុងប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ៥០០ពាន់លានយ័ន ។
ក្រុមហ៊ុន Didi Chuxing ជាក្រុមហ៊ុនបម្រើសេវាកម្ម Ride Hailing ធំជាងគេក្នុងប្រទេសចិនដែលមានទឹកប្រាក់ ៣០០ពាន់លានយ័ន។
អាជីវកម្ម Start-up Unicorn កូនពៅប្រចាំប្រទេសចិនគឺក្រុមហ៊ុនលក់ឡាន Electric Car Start-up leap Mortor ដែលមានទឹកបា្រក់ ៧ ពាន់លានយ័ន។
បើយោងតាមសន្ទស្សន៍ Hurun បានលើកឡើងថា Start-up Unicorn គឺបានកើនឡើង ១៨ ក្រុមហ៊ុនជាចំនួនមួយដែលកើនឡើងច្រើនជាងឆ្នាំមុន។ អាជីវកម្មប្រភេទ Start-up Unicorn ដែលលូតលាស់លឿនគេក្នុងចំណោមអាជីវកម្ម Start-up ទាំងអស់គឺអាជីវកម្មរកស៊ីតាមអនឡាញ ដែលជាប្រភេទអាជីវកម្មមួយដែលលូតលាស់ជាងអាជីវកម្មដទៃទៀតបួនដង៕