ប្រទេសទាំង១០ដែលសំបូរសេដ្ឋីច្រើនជាងគេក្នុងលោក ខណៈអាមេរិកឈរនៅលំដាប់កំពូល
យោងតាមរបាយការណ៍របស់ Credit Suisse's Global Wealth ក្នុងឆ្នាំ២០១៥ ប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ខាងចំនួនសេដ្ឋីច្រើនជាងគេនោះ គឺសហរដ្ឋអាមេរិក ដែលមានចំនួនសេដ្ឋីរហូតដល់ទៅ១៥,៧លាននាក់។
បើប្រៀបធៀបទៅនឹងចក្រភពអង់គ្លេសវិញគឺឈរនៅលំដាប់លេខ២ដែលមានចំនួនសេដ្ឋីដល់ទៅ២,៤លាននាក់។ ឯប្រទេសជប៉ុន ឈរនៅចំណាត់ថ្នាក់លេខ៣ ដែលមានសេដ្ឋីចំនួន ២,១លាននាក់។ ខណៈសេដ្ឋីនៅឯប្រទេសបារាំងមាន ១,៨ លាននាក់និងនៅអាល្លឺម៉ង់មាន១,៥លាននាក់។
បន្ទាប់មកមានប្រទេសចិនដែលមានចំនួនសេដ្ឋី១,៣លាននាក់និងកោះតៃវ៉ាន់មាន ៤១៤ ០០០នាក់។ ក្រៅពីនេះក៏នៅមានប្រទេសឥណ្ឌាដែលមានចំនួនសេដ្ឋីត្រឹមតែ១៨៥ ០០០នាក់និងប្រទេសប្រេស៊ីលដែលមានចំនួនតិចជាងគេគឺត្រឹមតែ ១៦៧៨ ០០០នាក់ ប៉ុណ្ណោះ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា