អ្នក​មិន​ទាន់​មាន​ការ​ងារ​ធ្វើ​ប្រញាប់​ត្រៀម​CV! ក្រសួង​ប្រកាស​ឱកាស​ការងារ​ជាង​៨០០​កន្លែង​នៅ​ចុង​ខែ​នេះ​



ឱកាស​ការងារ​ច្រើន​ផ្នែក​ច្រើន​ជំនាញ​ចំនួន​៨៣២​កន្លែង​ពី​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​កំ​ពុងរង់​ចាំ​លោក​អ្នក ដោយ​លោក​គ្រាន់​តែ​ទៅ​កាន់​ក្រសួង​ការងារ​នឹង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ នឹង​ភ្ជាប់​ទៅ​ជា​មួយ​នៅ​ប្រវត្តិរូបសង្ខេប (CV)​នោះ​លោក​អ្នក​នឹង​អាច​ចូល​ទៅ​សម្ភាសន៍​បាន​ផ្ទាល់​តែ​ម្ដង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​គណនេយ្យ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ការងារ​នឹង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ។

នេះ​ជា​ឱកាស​ល្អ​សម្រាប់​លោក​អ្នក​ដែល​មិន​ទាន់​មាន​ការងារ​ធ្វើ​ពិសេស​យុវជន​ អាច​រៀប​ចំ​CV​របស់​លោក​អ្នក​នឹង​មក​កាន់​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ចាប់​ពី​ម៉ោង​៨:០០​ព្រឹក ដល់​ម៉ោង​៥:០០​រសៀល។ នឹង​អាច​ទំនាក់​ទំនង​សាក​សួរ​ព័ត៌មាន​លម្អិត​តាម​រយៈ​លេខ​ទូរស័ព្ទ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨ ៦៦ ៥៥៕

X
5s