ក្រុមហ៊ុនវិនិយោគ Sequoia បង្កើតកម្មវិធីជួយជំរុញដល់ក្រុមហ៊ុន Start-up នៅប្រទេសឥណ្ឌា និង អាស៊ីអាគ្នេយ៍ឲ្យកាន់តែមានភាពរឹងមាំជាងមុន​



ក្រុមហ៊ុនវិនិយោគ(Venture Capital) ដែលធំជាងគេមានឈ្មោះ Sequoia បានបង្កើតកម្មវិធីថ្មីមួយដែលជួយជំរុញដល់ការលូតលាស់ និងការរីកចម្រើនសម្រាប់ក្រុមហ៊ុន Star-up នៅក្នុងប្រទេសឥណ្ឌានិង ប្រទេសអាស៊ីអាគ្នេយ៍ដែលមានឈ្មោះថា Surge។ សព្វថ្ងៃ Sequoia បានពង្រីកទីតាំងរបស់ខ្លួនទៅកាន់ប្រទេសអាស៊ីមួយចំនួនដូចជា ចិន សឹង្ហបុរី និង ស៊ីលីខនវ៉លឡី(Sillicon Valley)។ (Sillicon valley គឺជាតំបន់មួយនៅក្នុងរដ្ឋ San francisco ដែលជាតំបន់មួយផ្ទុកទៅដោយវិស័យបច្ចេកវិទ្យាទំនើបៗ)។

Surge​ បង្កើតឡើងសម្រាប់ផ្ដល់នូវគំនិត ជំនាញគ្រប់គ្រងចាត់ចែងក្រុមហ៊ុនដល់ស្ថាបនិកនៃក្រុមហ៊ុនStart-up ទាំងអស់ឲ្យកាន់តែភាពរីកចម្រើនហើយនឹងអាច ធ្វើឲ្យពួកគេអាចកៀងគរស្វែងរកដើមទុនពីក្រុមហ៊ុនវិនិយោគបាន។

Surge នឹងបោះដើមទុនវិនិយោគ ១.៥លានដុល្លារសហរដ្ឋអាមេរិកដល់ក្រុមហ៊ុន Start-up ទាំងអស់ដែលបានចូលក្នុងកម្មវិធី Surge ដើម្បីជួយទ្រទ្រង់ដល់ការចំណាយក្នុងការចាប់ផ្ដើមដំបូង។​Surge នឹងផ្ដល់សិទ្ធដល់ស្ថាបនិកក្នុងកាជ្រើស Stellar Team ដើម្បីបង្កើតនូវផលិតផលសម្រាប់អាជីវកម្ម និង ដើម្បីបង្កើននូវការវិនិយោគបន្ថែមទៀត។ (Stellar Team ជាក្រុមដែលមានជំនាញ ខាងបច្ចេកវិទ្យា និង មានវិជ្ជាជីវខ្ពស់ខាងផ្នែកហិរញ្ញវត្ថុ)

រាល់ស្ថាបនិករបស់start-upទាំងអស់ នឹងត្រូវបានគេជ្រើសរើសឲ្យចូលរួមក្នុងវគ្គSurge ត្រឹមតែ ១០ ទៅ ២០ក្រុមហ៊ុនតែប៉ុណ្ណោះ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសនឹងទទួលបានការបង្វឹកពីក្រុមហ៊ុនបច្ចេកវិទ្យានឹងក្រុមហ៊ុន Star-up ដែលធំៗជាងគេ មានដូចជា Google Uber Go-jek ក្រុមហ៊ុន OYO’s Ritesh Agarwal និងមានក្រុមហ៊ុនជាច្រើនទៀត ជាង ១០ក្រុមហ៊ុន។ ពួកគេនឹងទទួលបានការចូលរួមវគ្គហ្វឹកហ្វឺន ជាច្រើនដែលបង្វឹកដោយ Mentor ដែលមានបទពិសោធន៍ និង អ្នកជំនាញផ្នែក បច្ចេកវិទ្យា ផ្នែកទីផ្សារ ការជ្រើសរើសបុគ្គលិក និង ច្បាប់&ហិរញ្ញវត្ថុដើម្បីជួយដល់ដំណើរការអាជីវកម្ម Start-up​ នីមួយៗឲ្យកាន់តែរឹងមាំ។

តាំងពីក្រុមហ៊ុននេះបានឈានជើងចូលក្នុងប្រទេសឥណ្ឌាកាលឆ្នាំ ២០០៦ មកដល់បច្ចុប្បន្នក្រុមវិនិយោគ Sequoia វិនិយោគបាន១០០ក្រុមហ៊ុនទៅលើវិស័យជាច្រើនដូច ជាវិស័យសុខុមាលភាព​និង សេវាកម្មចាត់ចែងហិរញ្ញវត្ថុ ។ បច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគ Sequoia ឥណ្ឌាមានលុយសម្រាប់វិនិយោគចំនួន ៣.២ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងដៃ៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ dealstreetasia

X
5s