ក្រុមហ៊ុនចិនមួយចំនួនត្រូវបានគេសង្ស័យថាទិញប័ណ្ណបំណុលរបស់ខ្លួនឯងទុកដើម្បីបង្កើនតម្រូវការមូលបត្រ​



យោងតាមការលើកឡើងរបស់វិនិយោគិន និងអ្នកជំនាញបានឲ្យដឹងថា វិធីសាស្រ្ដមួយក្នុងចំណោមវិធីសាស្រ្ដផ្សេងទៀត ដែលក្រុមហ៊ុនមួយចំនួនប្រើប្រាស់ដើម្បីជាអន្ទាក់ទាក់ទាញវិនិយោគិនឲ្យបានច្រើន គឺក្រុមហ៊ុនចិនមួយចំនួនដែលបានបោះផ្សាយសញ្ញាប័ណ្ណបំណុលរបស់ខ្លួន ហើយទិញត្រលប់យកមកទុកក្នុងដៃពួកគេវិញដោយប្រយោល។

គំនិតមួយនេះបង្កើតឡើងដើម្បីបំប៉ោងនូវបរិមាណលក់ចេញនៃមូលបត្ររបស់ពួកគេទោះបីជាការជួញដូរមិនប្រាកដក៏ដោយ បន្ទាប់មកពួកគេលក់ចេញទៅវិញនៅតម្លៃដែលទាបដែលអាចទាក់ទាញវិនិយោគិនឲ្យទិញមូលបត្របំណុលរបស់គេវិញ។ ក្រោមរូបភាពល្អមួយនេះធ្វើឲ្យវិនិយោគិនផ្សេងៗគិតថាសញ្ញាប័ណ្ឌរបស់ក្រុមហ៊ុនពួកគេទទួលបានការជួញដូរច្រើន។

លោក​ Zhou Hao ប្រធានក្រុមហ៊ុន Chengxin Interantional Credit Rating Co., សុំមិនបញ្ចេញឈ្មោះក្រុមហ៊ុនមួយចំនួនបាននិយាយថា ក្រុមហ៊ុនឯកជនជាច្រើនបានដកប្រាក់ពីហ៉ោប៉ាវរបស់ខ្លួនផ្ទាល់យកទៅទិញសញ្ញាប័ណ្ណបំណុលរបស់ក្រុមហ៊ុនខ្លួន។ លទ្ធផលដោយប្រយោលមកវិញ ការធ្វើបែបនេះអាចនាំឲ្យប្រាក់ចំណូលរបស់ពួកគេត្រូវខាតបង់៕

ប្រភព៖ Bloomberg

X
5s