៥ ចំណុច​ធ្វើឲ្យប្រទេសវៀតណាម​អន្ទង​ចិត្ត​ក្រុមហ៊ុន​អន្តរជាតិធំៗ​បាន​



ស្របពេលដែលប្រទេសមហាសេដ្ឋកិច្ចកំពុង​មាន​បញ្ហា​ល្អក់​កករ​ជាមួយគ្នាប្រទេសវៀតណាមបានឆ្លៀត​ចាប់​យកឱកាស​ និង​ទីផ្សារមួយចំនួនពីពិភពលោក និង ទាក់ទាញវិនិយោគិនជាច្រើនឲ្យមកវិនិយោគក្នុងប្រទេសរបស់ខ្លួន។ វៀតណាម​ប្រទេសចំណាត់ថ្នាក់លេខមួយក្នុងចំណោមបណ្ដារប្រទេសកំពុងរីកចម្រើននៅក្នុងប្រទេសអាស៊ីចំនួន៧ប្រទេសដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពីបញ្ហាចម្រូង​ចម្រាស់​គ្នា​រវាង​អាមេរិក​និង​ចិន។ បើយោងតាមការវិភាគរបស់ Natixis SA បានបញ្ជាក់ពីចំណុច​មួយចំនួនដែលជាចំនុចលិចធ្លោររបស់មួយនេះដែលមានដូចជា៖
កម្លាំងពលកម្មធូរថ្លៃ
កម្លាំងពលកម្មនៅក្នុងប្រទេសវៀតណាមគឺមិនលើ ២១៦ដុល្លារសហរដ្ឋអាមេរិកឡើយ​សម្រាប់​វិស័យ​ផលិតកម្ម​បើ​គិត​ជា​មធ្យម។ នេះ​ជាចំនួនមួយដែលថោកជាងប្រទេសចិនសឹងតែពាក់កណ្ដាល។

​ទំនិញផ្សេងៗធូថ្លៃ
មួយវិញទៀតរដ្ឋាភិបាលវៀតណាម​មាន​ទំនិញ​ដែល​បម្រើ​ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដូច​ជា​អគ្គិសនី​គឺ​មាន​តម្លៃ​ទាប  ត្រឹមតែ ៧សេនក្នុងមួយគីឡូវ៉ាត់ក្នុងមួយម៉ោងតែប៉ុណ្ណោះ​ខណៈបណ្ដា​ប្រទេស​មួយ​ចំនួន​​​ធំ​ក្នុង​តំបន់​រួម​មាន​ទាំង​ថៃ និង​ហ្វីលីពីន​ផង​សុទ្ធ​តែ​មាន​តម្លៃ​អគ្គិសនី​ថ្លៃ​ជាង​វៀតណាម។

ការវិនិយោគ
ប្រទេសវៀតណាមបានក្លាយជាប្រទេសដែលទទួលបានការលើកលែងពន្ធពីអ៊ឺរ៉ុប ប្រទេសកូរ៉េខាងត្បូង និង ប្រទេស១០ផ្សេងទៀតកាលពីខែមីនាឆ្នាំ២០១៨។

រដ្ឋាភិបាលនៃប្រទេសវៀតណាមបានជួយសម្រួលដល់វិនិយោគិនបរទេសដែលធ្វើពាណិជ្ជកម្មក្នុងប្រទេសពួកគេដោយអាចឲ្យវិនិយោគិនបរទេសមានសិទ្ធិ​ជាម្ចាស់មូលបត្រ នៃក្រុមហ៊ុនរដ្ឋបាន ១០០ភាគរយលើកលែងតែក្រុមហ៊ុនរដ្ឋមួយចំនួន ដូចជាវិស័យធនាគារ និង ទូរគមនាគមន៍។

ទីតាំងភូមិសាស្រ្ដ
ប្រទេសវៀតណាមនិងប្រទេសចិនគឺនៅជាប់គ្នា។ដូចនេះបើសិនក្រុមហ៊ុនចិនចង់ស្វែងរកវត្ថុធាតុដើម ដើម្បីផលិតមិនចាំបាច់រកស្វែងរកពីប្រទេសអាមេរិកក៏បានគ្រាន់តែឆ្លងកាត់ការស្វែងរកតាមរយៈប្រទេសវៀតណាមជាការស្រេច។ប្រទេសវៀតណាមគឺជាដៃគូរពាណិជ្ជកម្មធំជាងគេរបស់ចិន ប្រចាំអាស៊ីអាគ្នេយ៍ អាចនិយាយបានថាប្រទេសពីរនេះក្លាយជាប្រទេសដែលជួយផ្ដត់ផ្គង់សង្វាក់ផលិតកម្មឲ្យគ្នាទៅវិញទៅមក។

ស្ថិរភាព
វៀតណាមបានកែប្រែខ្លួនឯងទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង នៅក្នុងពិភពលោក។កាលពីឆ្នាំ ២០១៨​ សេដ្ឋកិច្ចនៃប្រទេសមួយនេះបានកើនឡើងចំនួន៧ភាគរយ។ ចំពោះស្ថេរភាពរូបិយប័ណ្ណរបស់វៀតណាមកាលពីឆ្នាំទៅមានភាពនឹងនរល្អបើធៀបទៅរូបិយប័ណ្ណនៅក្នុងអាស៊ីដូចជា រូពី រូផៃ គឺស្ថិតនៅភាពធ្លាក់ចុះយ៉ាងដុនដាប។មិនតែប៉ុនោះស្ថេរភាពនយោបាយនៅក្នុងប្រទេសវៀតក៏បានដើរតួរយ៉ាងសំខាន់សម្រាប់វិនិយោគិនដូចគ្នាសម្រាប់វិស័យវិនិយោគ។

ដោយ៖ ច័ន្ទលាភ
ប្រភព៖ bloomberg

X
5s