ប្រទេសឥណ្ឌូនេស៊ីកំពុងកើបយកប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន
បើយោងតាមលោករដ្ឋមន្រ្ដីក្រសួងការពារជាតិ Airlangga នៃប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថាជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និង អាមេរិកបានធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក។
លោកAirlangga បាននិយាយថាសង្គ្រាមពាណិជ្ជកម្មនឹងបព្ចាប់ដោយការខាតបង់ទាំងសងខាង និង ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពទាំងមូលវាជារឿងដែលអាចជះឥទ្ធិពលអវិជ្ជមានកាន់ប្រទេសទាំងអស់។ ក៏ប៉ុន្ដែជម្លោះមហាសេដ្ឋកិច្ចនៃប្រទេសទាំងពីរនោះ ក៏បានធ្វើឲ្យប្រទេសមួយចំនួន ដូចជា ថៃ វៀតណាម ឥណ្ឌូនេស៊ី កំពុងកើមយកផលប្រយោជន៍ពីប្រទេសទាំងពីរនោះមិនស្ទើរដែរ ព្រោះក្រុមហ៊ុនផលិតកម្មនៅក្នុងប្រទេសចិន មានផែនការស្វែងរកទីតាំងថ្មីសម្រាប់រោងចក្រផលិតកម្មរបស់ខ្លួនក្នុងតំបន់អាស៊ានដែលមាន១០ប្រទេសនេះ។
ឥណ្ឌូនេស៊ីជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយក៏បានក្លាយជាប្រទេសទទួលបានប្រយោជន៍ពីជម្លោះតម្លើងពន្ធរបស់ប្រទេសមហាសេដ្ឋកិច្ចមិនតិចដែរ។
រដ្ឋមន្រ្ដីរបស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងថារោងចក្រផលិតកម្មនៅក្នុងប្រទេសចិនបានសម្លឹងឃើញឱកាសថ្មីក្នុងប្រទេសឥណ្ឌូនេស៊ីហើយបានប្ដូរទីរបស់ខ្លួនពីចិន មក ឥណ្ឌូនេស៊ីវិញ។ លោកបានបន្ថែមទៀតថាកាលពី ខែវិច្ចការ ឆ្នាំ ២០១៨កន្លងទៅនេះ ប្រទេសឥណ្ឌូនេស៊ីក៏បាន នាំផលិតផលដែកថែប និងអាលុយមីញ៉ូមចេញទៅអាមេរិកបានកើនឡើង ៨៧,៧ភាគរយ បើយោងតាមក្រសួងពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីបានផ្សព្វផ្សាយ។ ការនាំចេញដែបថែបពីប្រទេសឥណ្ឌូនេស៊ីក៏បានក្លាយមូលហេតុធ្វើឲ្យលោកប្រធានាធិបតីអាមេរិក ដូលណាល់ត្រាំ តម្លើងពន្ធលើការនាំចូលដែបថែបបន្ថែមកាលពីខែមុន៕
សូបបញ្ចាក់ថា កាលពីពេលថ្មីៗនេះសេតវិមានបានធ្វើការលុបចោលនូវជំនួបប្រជុំពិភាក្សាដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មជាមួយនឹងអនុរដ្ឋមន្ត្រីចិនពីររូប ដោយសារតែបញ្ហាការពង្រឹងច្បាប់កម្មសិទ្ធបញ្ញា។
គួរឲ្យដឹងផងដែរថា លោកដូណាលត្រាំ បានដាក់ឱសានវាទត្រឹមថ្ងៃទី ៣១ ខែមីនា ដើម្បីដោះស្រាយបញ្ហាសង្រ្គាមពាណិជ្ជកម្មមួយនេះ បើមិនដូច្នឹងទេអាមេរិកនឹងធ្វើការយកពន្ធ ២៥%បន្ថែមទៀតទៅលើទំនិញរបស់ចិន៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ CNBC