តើអ្នកណាជា ហ័ន ហ្កាយដូ (Juan Guaido)?
បុរសមានវ័យ ៣៥ ឆ្នាំដែលជាអ្នកដឹកនាំគណបក្សប្រឆាំង ក្មេងជាងគេក្នុងប្រទេស វ៉េណេស៊ុយអេឡា ដែលមានប្រវត្តិធ្លាប់ជាគ្រូបង្វឹក និងជាវិស្វករផ្នែកឧស្សាហកម្ម។ ប៉ុន្តែ លោក ហ័ន ហ្កាយដូ (Juan Guido) បានចាប់ផ្តើមរៀបចំធ្វើបាតុកម្មប្រឆាំងនឹងលោក Hugo Chavez ដែលជាប្រធានាធិបតី វ៉េណេស៊ុយអេឡា ជាងមួយទសវត្សរ៍ពីឆ្នាំ ១៩៩៩ ដល់ ២០១៣ ដែលបានបំបិទសំឡេងអ្នករិះគន់តាមរយៈទូរទស្សន៍ដោយបដិសេធមិនឲ្យបណ្តាញទូរទស្សន៍ដ៏ពេញនិយមបំផុតរបស់ប្រទេសមួយនេះ បន្តអាជ្ញាប័ណ្ណផ្សព្វផ្សាយ។
លោក ហ្កាយដូ មានទំនាក់ទំនងយ៉ាងស្និតស្នាលជាមួយលោក Leopoldo Lopez ដែលជាអ្នកនយោបាយជាន់ខ្ពស់មួយរូបដែលជាប់ឃុំឃាំងនៅក្នុងផ្ទះ និងជាអតីតអ្នកនយោបាយនៅក្នុងទីក្រុង ការាកាស ដែលបានបង្កើតគណបក្សប្រជាធិបតេយ្យ។
កាលពីរយៈពេលពីរខែមុន លោកគ្រាន់តែជាសមាជិកសភាម្នាក់នៅក្នុងសភាដែលគ្មានអំណាច ប៉ុន្តែឥឡូវនេះប្រធានគណបក្សប្រឆាំង លោក ហ័ន ហ្កាយដូ រូបនេះបានប្រកាសខ្លួនលោកផ្ទាល់ជាប្រធានាធិបតីនៃប្រទេស វេណេហ្ស៊ុយអេឡា ខណៈពេលដែលមនុស្សរាប់ពាន់នាក់បានដើរក្បួនឆ្លងកាត់ទីក្រុង Caracas និងទីក្រុងផ្សេងៗកាលពីថ្ងៃពុធកន្លងទៅ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការរបស់លោក នីកូឡា ម៉ាឌូរ៉ូ ដែលជាប់ឆ្នោតកាលពីថ្ងៃទី ២០ ឧសភា ឆ្នាំ ២០១៨កន្លងទៅ ប៉ុន្តែបោះឆ្នោតនោះមានបញ្ហាជាច្រើនកើតឡើង ជាពិសេសការធ្វើពហិការមិនចូលរួមបោះឆ្នោតរបស់គណបក្សប្រឆាំង។ បន្ថែមពីនេះ ការបោះឆ្នោតនោះក៏មានប្រទេសជាច្រើនដូចជាអាមេរិក សហភាពអ៊ឺរ៉ុប និងប្រទេសផ្សេងៗទៀត មិនទទួលស្គាល់ដូចគ្នាដែរ។
លោក ហ្ហាយដូ បានស្បថចូលកាន់តំណែងជាប្រធាននៃសភានៅថ្ងៃទី ៥ ខែមករាមួយសប្តាហ៍មុនពេលពិធីតែងតាំងអណត្តិទី២ របស់ប្រធានាធិបតី ម៉ាឌូរ៉ូ។
លោកបានថ្លែងថា "ខ្ញុំសូមស្បថក្នុងការសន្មតជាផ្លូវការនូវអំណាចរបស់នាយកប្រតិបត្តិជាតិថាជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេហ្ស៊ុយអេឡាដើម្បីបញ្ចប់ការកាប់សម្លាប់" ។ ប្រធានាធិបតីអាមេរិកបានគាំទ្រគាត់យ៉ាងឆាប់រហ័សដោយនិយាយថាក្រុមវ៉េណេស៊ុយអេឡាបាន«រងទុក្ខយូរពេកនៅក្នុងដៃរបស់របបក្លែងក្លាយរបស់លោក ម៉ាឌូរ៉ូ»។
បន្ទាប់ពីគាត់បានចាប់ផ្តើមជំរុញឱ្យយោធាវ៉េណេស៊ុយអេឡា និងរដ្ឋាភិបាលបរទេសទទួលស្គាល់លោកហើយ ហ្កាយដូ ត្រូវបានចាប់ខ្លួនដោយប៉ូលីសសម្ងាត់របស់លោក ម៉ាឌូរ៉ូ។ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមកលោកក៏បានត្រូវគេដោះលែងហើយលោកបានលើកឡើងនូវការអំពាវនាវរបស់លោកចំពោះការតវ៉ានៅថ្ងៃពុធ ទី២៣ ត្រូវគ្នានឹងថ្ងៃធ្លាក់ពីអំណាចរបស់ផ្ដាច់ការរបស់លោក
ម៉ាក្រូ ប៉េរ៉េ ជីម៉េណេ ក្នុងថ្ងៃទី២៣ មករា ឆ្នាំ ១៩៥៨។ ថ្ងៃទី ២៣ ខែមករា នេះផងដែរត្រូវបានគេចាត់ទុកជាថ្ងៃរំឭកដល់ការបង្កើតលទ្ធិប្រជាធិបតេយ្យរយៈពេល 6 ទសវត្សរ៍របស់ប្រទេសវ៉េណេស៊ុយអេឡា ផងដែរ។
នៅក្នុងថ្ងៃតវ៉ារបស់លោក ហ្កាយដូ លោកបានមានប្រសាសន៍ថា ពួកយើងកំពុងតែឈរនៅលើផ្លូវនេះហើយ ពួកយើងមិនខ្លាចនោះទេ។
សូមបញ្ចាក់ផងដែរថា លោក នីកូឡា ម៉ាឌូរ៉ូ ត្រូវបានអាមេរិកនិងប្រទេសដ៏ទៃទៀតចាត់ទុកថាជារដ្ឋភិបាលផ្ដាច់ការ ពុករលួយដែលកំពុងតែគ្រប់គ្រងប្រទេសផលិតប្រេងមួយនេះ ខណៈដែលប្រជាជនរបស់ខ្លួនកំពុងតែជួបការលំបាក់ខ្លះអាហារ និងអតិផរណាកើនឡើងខ្ពស់ ដែលធ្វើឲ្យប្រជាជនរបស់ខ្លួនជាច្រើននាក់ភៀសខ្លួនចេញទៅប្រទេសជិតខាង៕
ប្រភព៖ Bloomberg
ដោយ៖ ច័ន្ទលាភ