ក្រុមហ៊ុនទូរស័ព្ទ iPhone បានផ្លាស់ប្ដូរយុទ្ធសាស្រ្ដក្នុងការផលិតអេក្រង់ទូរស័ព្ទរបស់ខ្លួនឲ្យកាន់តែមានភាពទាក់ទាញជាងមុន​



កញ្ចក់អេក្រង់របស់ទូរស័ព្ទ iPhone XR គឺជាប្រភេទអេក្រង់ LED ដែលនាំចូលពីប្រទេសជប៉ុនផ្ទាល់ប៉ុន្ដែថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទមួយនេះបានផ្លាស់ប្ដូរយុទ្ធសាស្រ្ដក្នុងការផលិតអេក្រង់ទូរស័ព្ទរបស់ពួកគេឲ្យកាន់តែភាពទាក់ទាញជាងមុនដោយជ្រើសរើសយកអេក្រង់ប្រភេទ OLED គឺជាប្រភេទអេក្រង់ដែលបង្ហាញរូបភាពកាន់តែច្បាស់ល្អជាងអេក្រង់ LED ។

ចាប់តាំងពីទូរស័ព្ទ ស្មាតហ្វូន របស់ក្រុមមួយនេះចាប់ផ្ដើមដំណើរក្នុងឆ្នាំ២០០៧ Iphone តែងតែជ្រើសរើសយកប្រភេទអេក្រង់ LEDសម្រាប់តម្លើងលើទូរស័ព្ទរបស់ខ្លួន។ គួរបញ្ជាក់ដែរថាក្រុមហ៊ុនជប៉ុនដែលផលិតអេក្រង់LEDគឺជាក្រុមហ៊ុនតែមួយគត់របស់ជប៉ុនដោយគ្រប់គ្រងដោយរដ្ឋាភិបាលជប៉ុន និង ជាក្រុមហ៊ុនផ្ដល់ការផ្ដត់ផ្គត់អេក្រង់LED​ឲ្យក្រុមហ៊ុន iphone តែមួយគត់។

ចំពោះគម្រោងផ្លាស់ប្ដូរមួយនេះនៅឆ្នាំ២០២០ ធ្វើឲ្យក្រុមហ៊ុនផលិតអេក្រង់នៅជប៉ុនឈឺក្បាលមិនស្ទើរដោយសារត្រូវស្វែងរកដៃរគូរពាណិជ្ជកម្មផ្សេងទៀតដូចជាប្រទេសចិន និងតៃវ៉ាន់ជាដើម។

ការផ្លាស់ប្ដូរនៅយុទ្ធសាស្រ្ដថ្មីៗធ្វើឲ្យតម្លៃទូរស័ព្ទមួយនេះមានតម្លៃថ្លៃជាងមុនដោយសារគុណភាព របស់ទូរស័ព្ទនេះមានការប្រែប្រួលច្រើន។

ដូចជា Iphone XR sequel ដែលទើបនឹងចេញជាមួយនឹងអេក្រង់LCDដដែលមានតម្លៃជាង ៣,០៧០,៩០០រៀល (៧៤៩ដុល្លាសហរដ្ឋអាមេរិក) ដោយភ្ជាប់ជាមួយនឹង កាម៉េរ៉ាពីរខាងក្រោយ។

ចំណែកឯ iPhone XS sequelដោយភ្ជាប់នឹង អេក្រង់ OLED និង មានកាម៉េរ៉ាក្រោយពីរដែលដូចគ្នាទៅនិង Iphone XR sequel ឆ្នាំ ២០១៨ ប៉ន្ដែចំពោះតម្លៃហាក់មានការខុសគ្នាច្រើន។ iPhone XS sequel មានតម្លៃចាប់ពី ៤,0៩៥,៩០០រៀល ( ៩៩៩ដុល្លារសហរដ្ឋអាមេរិក)ឡើងទៅ។

ចំពោះ iPhone XS Max sequelដែលជាស៊េរីចុងក្រោយប្រចាំឆ្នាំ ២០១៨ ដោយភ្ជាប់ជាមួយនឹងអេក្រង់ OLED និង កាមេរ៉ា៣ខាងក្រោយជាមួយតម្លៃ ចាប់ពី ៤,៥០៥,៩៩០០រៀល (១,០៩៩ដុល្លារសហរដ្ឋអាមេរិក)ឡើងទៅ៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ Business Insider

X
5s