វៀតណាម កំពុង​​ត្រៀម​ចាប់​យក​ឱកាស​ពី​ស្ថានភាព​តានតឹង​រវាងចិន និង អាមេរិក​



 «យើង​ត្រៀម​ខ្លួន​រួច​ជា​​​ស្រេច​ដើម្បី​​ចាប់​យក​ឱកាស!» នេះ​ជា​ការ​លើក​ឡើង​ពី​លោក ង្វៀន ស៊ិន ផុក នាយក​រដ្ឋមន្ត្រី​វៀតណាម មុន​ពេល​ចេញ​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោកនៅ​ប្រទេស​ស្វីស។ ​នេះ​ជា​ការ​សម្លឹង​ឃើញ​ឱកាស​ដ៏​ធំ​ធេង ស្រប​ពេល​ដែល​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទាំង​ពី​រ​កំពុង​មាន​ភាព​តានតឹង​ដាក់គ្នា។

យោងតាមអនុសាសន៍​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ិន ផុក (Nguyen Xuan Phouc) បានលើកឡើងថាប្រទេសវៀតណាមសព្វថ្ងៃកំពុងប្រឹងប្រែងធ្វើការនាំចេញ ទាំងបរិមាណនិងគុណភាពពីផលិតផលដែលផលិត​នៅ​ក្នុងវៀតណាមចេញទៅក្រៅប្រទេសជាពិសេស ផលិតផលគ្រឿងសមុទ្រ ស្បែកជើង និងឧបករណ៍អេឡិចត្រូនិច ​និង​ទំនិញផ្សេងៗ​។ លោកបានបន្ថែមទៀតថា គោលដៅប្រទេសវៀតណាមគឺចង់ក្លាយជាប្រទេសមួយដែលសេដ្ឋកិច្ចរីកចម្រើនលឿនខាងវិស័យនាំចេញនិងអាចជួយជម្រុញឲ្យមានការងារកាន់តែច្រើនជាមួយនឹងប្រាក់ចំណូលដែលខ្ពស់សម្រាប់ប្រជាជនវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ លោក​នាយករដ្ឋមន្ត្រី​ មើល​ឃើញ​ថា​ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍នៅមិនទាន់បានឃើញពីហូរ​ចេញ​ក្រុមហ៊ុន​ធំៗ​ពី​ចិន​ចូល​ទៅ​ក្នុង​ទឹកដី​អាស៊ី​អាគ្នេយ៍​នោះ​ទេ​បើគិត​មក​ដល់​ពេល​នេះ៕

ដោយ៖ ច័ន្ទលាភ

X
5s