សម្រង់សម្ដីទាំង ៤ ដែលជួយដាស់តឿនស្មារតីអ្នកឲ្យចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន​



A dream doesn’t become reality through magic; It takes sweat, determination and hard work – Colin Powell

ក្ដី​សុបិន​ ​មិនអាចក្លាយជាការពិតបានតាមរយៈវេទមន្ដទេ គ្រប់យ៉ាងត្រូវការពេលវេលា ​និង​ការអត់ធ្មត់តស៊ូ

វាគឺសម្ដីដាស់តឿនមួយសម្រាប់មនុស្សគ្រប់គ្នាដែល​មានការស្រមៃចង់បានអ្វីមួយខុសៗគ្នា ដូចជាចង់ទិញផ្ទះ ឡាន ឬ ចង់ចូលនិវត្ដន៍​នៅ​វ័យក្មេង។ រឿងទាំងអស់នោះ វាមិនអាចកើតឡើងភ្លាមៗបាននោះទេ បើសិនជាយើងមិនចាប់ផ្ដើមចេញសកម្មភាពធ្វើវានៅពេលនេះ។ បើសិនជាគោលបំណង ឬ ក្ដីស្រមៃរបស់អ្នកធំ ដូចជាចង់ចូលនិវត្ដន៍បានឆាប់ ដូចនេះខ្លួនអ្នក ត្រូវចាញវាយសន្សំសចៃ រៀនយកលុយទៅវិនិយោគឲ្យបានត្រឹមត្រូវ រស់នូវឲ្យសមស្រប​នឹងគោលការណ៍របស់ខ្លួន ហើយព្យាយាមធ្វើ និង រម្លឹករឿង​ម្ដងនោះម្ដងទៀត។

 

 A budget is telling your money where to go instead of wondering where it went. -- Dave Ramsey 

គម្រោងថវិការប្រាប់អ្នកពីគម្រោងទឹកប្រាក់ដែលត្រូវចំណាយ ដោយជំនួសដោយការឆ្ងល់ពីទឹកប្រាក់ដែលបានចំណាយរួចហើយ

បើសិនជាគ្មានគម្រោងថរិការនោះទេ គ្រប់គ្នាតែងតែចំនាយទឹកប្រាក់របស់ខ្លួនទៅលើរឿងជាមិនចាំបាច់ជាច្រើនដូចជាការចំណាយទៅ​លើ​សម្លៀកបំពាក់ដំណើរកម្សាន្ដផ្សេងៗ​ ដែលធ្វើឲ្យយើងនឹង​​មិន​នៅ​សល់​ទឹកប្រាក់មួយចំនួនសម្រាប់ទុកសន្សំទុកនៅពេលចូលនិវត្ដន៍ឬភាពចាំបាច់មួយចំនួនដែលយើងមើលមិនឃើញនៅថ្ងៃមុខ។ យើងទាំងអស់គ្នាគួរតែមានគម្រោងថវិការសម្រាប់ខ្លួនឯង ដើម្បីធានាថា ហិរញ្ញវត្ថុរបស់អ្នកគឺនៅស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក ដូចនេះនូវពេលអ្នកចំណាយថវិកា​របស់អ្នកទៅលើអ្វីមួយ អ្នកនឹងដឹងថាអ្វីគួរចំ​ណាយ និង​អ្វីដែលមិនគួរចំណាយ។  

 

The price of anything is the amount of life you exchange for it. -- Henry David Thoreau 

គ្រប់អ្វីៗដែលមាន គឺការរកបានដោយយកជីវិតរបស់អ្នកទៅដោះដូរជាមួយរបស់នោះ

ជាសម្ដីមួយដែលជួយខ្លួនអ្នកចំណាយតិចជាងមុន មុនសម្រេចចិត្តចំណាយ​ទៅលើរបស់អ្វីមួយ។ឧទាហរណ៍ អ្នកធ្វើការក្នុងមួយថ្ងៃបាន​ ២ម៉ឺនរៀល ហើយអ្នកចង់ទិញស្បែកជើងមួយគូ​តម្លៃ ៤៨ ម៉ឺនរៀលសួរខ្លួនឯងថា តើវាសមនឹងតម្លៃដែលខ្លួនខំប្រឹងធ្វើការក្នុងរយពេលមួយខែៗរយៈ ២៦ ថ្ងៃដែរឬទេ? ញើសឈាមដែលខ្លួនខំប្រឹងប្រែងបញ្ចេញរយៈមួយខែពេញដើម្បីដោះដូរយកស្បែកជើងមួយគូរតើវាសមគួរនឹងតម្លៃទាំងនោះដែរឬទេ?

 

Every time you borrow money, you're robbing your future self. -- Nathan W. Morris

បើអ្នកខ្ចីលុយគេប្រៀបដូចជាអ្នកកំពុងបំផ្លាញអនាគតហរិញ្ញវត្ថុរបស់ខ្លួនអ្នកអីចឹង!

នៅពេលដែលអ្នកខ្ចីលុយធនាគា ឬ អ្នកផ្សេងដើម្បីមកបំពេញតម្រូវការមួយពេលរបស់អ្នក អ្នកត្រូវគិតថារឿងទាំងនោះកំពុងតែបិទផ្លូវអ្នកកុំអោយដើរទៅរកសេរីភាពហិរញ្ញវត្ថុដែលអ្នកធ្លាប់កំណត់រួចហើយ។ ព្រោះ​​ថា អំឡុងដែលទឹកប្រាក់ទាំងនោះនៅក្នុងដៃរបស់អ្នកត្រូវសងការប្រាក់ជាប្រចាំទៅម្ចាស់បំណុលជារៀងរាល់ខែ។ ការប្រាក់ដែលអ្នកបង់ឲ្យទៅម្ចាស់បំណុលទាំងនោះវាបានធ្វើឲ្យប៉ះពាល់ទៅគម្រោងសន្សំប្រាក់របស់អ្នកដែលគ្រោងនិងចូលនិវត្ដន៍ ឬ ដើម្បីត្រៀមធ្វើរឿងផ្សេងពីនោះនឹងអស់ដោយមិនដឹងខ្លួន៕

X
5s