ចំនួនកំណើតក្នុងប្រទេសចិនធ្លាក់ចុះខ្លាំងគិតចាប់ពីឆ្នាំ ១៩៦១
ចំនួនក្មេងៗដែលចាប់កំណើតក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៨ មានការធ្លាក់ចុះទាបបំផុតក្នុងបើធៀបនឹងរយៈពេល៦០ឆ្នាំកន្លងមក នេះបើយោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុចិន Wind Information។
ប្រទេសចិនកាលពីថ្ងៃចន្ទបានបញ្ចេញរបាយការណ៍ស្ដីអំពីតួលេខ ក្មេងដែលចាប់កំណើតមានចំនួន ១៥,២៣ លាននាក់កាលពីឆ្នាំ ២០១៨ ដែលនេះគេចាត់ទុកថាជាចំនួនដែលទាបបំផុតគិតចាប់ពីឆ្នាំ១៩៦១ ដោយនៅពេលនោះមានចំនួនតែ ១១,៨៧ លាននាក់ប៉ុណ្ណោះ។
តួលេខកំណើតក្នុងឆ្នាំ២០១៨មានចំនួន ១១,៦ ភាគរយទាបជាងចំនួនកំណើតសរុប ១៧,២៣លាននាក់ក្នុងឆ្នាំ ២០១៧។
ប្រទេសចិនបញ្ចេញទិន្នន័យកំណើតបន្ថែមទៅលើចំនួនប្រជាជនសរុបប្រមាណ ១,៣៩៥ លាននាក់ក្នុងឆ្នាំ ២០១៨ នេះបើយោងតាម Associated Press ដែលបានចុះផ្សាយដោយលើទិន្នន័យរបស់ ការិយាល័យស្ថិតិជាតិ (National Bureau of Statistics)។ នេះមានន័យថាចំនួនប្រជាជនសរុបបានកើនឡើងប្រមាណ ៣,៨១ភាគរយ បើធៀបទៅនឹងឆ្នាំទៅ។
Associated Press បានប្រកាសថារដ្ឋាភិបាលរបស់ប្រទេសចិនបានធ្វើការព្យាករណ៍ថាចំនួនប្រជាជនរបស់ខ្លួននឹងកើនឡើងក្នុងឆ្នាំ ២០២៩ ក្នុងចំនួនសរុប ១,៤៤២ ពាន់លាននាក់ ៕
ដោយ៖ លង់ វណ្ណៈ