អ្វីដែលអ្នកត្រូវដឹងចំពោះការទិញ Laptopតម្លៃក្រោម ៣០០ដុល្លារ តែមានគុណភាពល្អ
ស្វែងរកទិញ Laptop តម្លៃធូរថ្លៃ អាចនិយាយបានថា មិនពិបាករកទេ ប៉ុន្តែអ្វីដែលពិបាកគឺស្វែងរកតម្លៃថោកហើយ លក្ខណៈសម្បត្តិល្មមសមគួរអាចប្រើប្រាស់បានថែមទៀតទើបជារឿងប្រសើរ។ តើLaptop ប្រិយមិត្តតម្លៃប៉ុន្មាន? ហើយលក្ខណៈសម្បត្តិកម្រិតណាដែរ? ខាងក្រោមនេះ គឺជា Laptop តម្លៃធូរថ្លៃ តែមានលក្ខណៈសម្បត្តិល្អៗអាចពិចារណាបាន៖
១) ASUS C201 អេក្រង់ ១១,៦អ៊ីញជាប្រភេទកុំព្យូទ័រ Chromebook (Rockchip ល្បឿន 1.8GHz, RAM 2GB DDR3, 16GB SSD) តម្លៃនៅលើគេហទំព័រ Amazon.com គឺ ១៥៩,៩៥ដុល្លារ