សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ប្រចាំ​សប្ដាស៍​



Bizkhmer

ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៧ ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ចំនួន​៤​គឺ កាសែត​កោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញប៉ុស្តិ៍ និង​សាព័ត៌មាន​ SabayNews ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​លោក​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​អាជីវកម្ម ក៏​ដូច​ជា​ស្វែង​យល់​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កំពុងកើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

យោង​តាម​កាសែត​កោះ​សន្តិភាព​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​បាន​ចេញ​ផ្សាយ​ស្ដី​អំពី​ កម្ពុជាកំពុង​ទទួល​បាន​ប្រយោជន៍​ពី​សង្គ្រាម ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​សេដ្ឋកិច្ច ចិន និង​អា​មេ​រិ​ក បាន​និង​កំពុង​ហុច​ផល​មួយ​ចំនួន​ដល់​បណ្ដា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​អាស៊ី ជា​ពិសេស​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​ដែល​កំពុង​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​វិនិយោគ ។ ក្នុង​នោះ​ដែរ​កម្ពុជា​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ក៏​កំពុង​ទទួល​បាន​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ដែរ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ពាក្យ​ថា​សង្គ្រាម​គឺ​មិនល្អ​នោះ​ទេ ត្រូវ​តែ​មានការ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ដដែល បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៩ ស្ដី​អំពី​ កម្ពុជា​គ្រោង​ទាក់ទាញ​ទេសចរ​ចិន ​៥​លាន​នាក់​នៅ​ឆ្នាំ​2025៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​គ្រោង​ទាក់ទាញ​ទេសចរ​ចិន​ឲ្យ​បាន​៥​លាន​នាក់​នៅ​ឆ្នាំ​២០២៥​ខាង​មុខ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា កន្លង​មក ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ប្រភព​ខាង​លើ​ដដែល​នេះ​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៩ ស្ដី​ពី​ កម្ពុជា​គ្រោង​ចំណាយ ​៦,៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2019​នេះ៖ យោង​ទៅ​លើ​ច្បាប់​ថវិកា​ឆ្នាំ​២០១៩ ដែល​បាន​អនុម័ត​រួច​ហើយ​នោះ កម្ពុជា​គ្រោង​នឹង​ចំណាយ​៦,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​១១,៤% ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ ហើយ​ក្នុង​នោះ​ដែរ កម្ពុជា​មាន​ថវិកា​ប្រមាណ​៨០​ភាគរយ​នៃ​ការ​ចំណាយ និង​បាន​ខ្ចី​ពី​បរទេស​ប្រមាណ​តែ​២០​ភាគរយ​ទៀត​ប៉ុណ្ណោះ ដើម្បី​បង្គ្រប់​សម្រាប់​ការ​ចំណាយ​ប្រចាំឆ្នាំ ។ សូម​ចុច​ទី​​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត​ភ្នំពេញ​បុស្ដិ៍ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ នេះ​បាន​ចេញ​ផ្សាយ​ស្ដី​ពី​ អង្ករ​កម្ពុជា បាត់​​បង់​សិទ្ធិ​រួច​ពន្ធ​នាំចូល​ ទៅ​ទីផ្សារ​អឺរ៉ុប​ចាប់​ពី​ថ្ងៃ​នេះ​ក្នុង​​​រយៈ​ពេល ៣ ឆ្នាំ៖ ​អង្ករ​​របស់​កម្ពុជា​​បាន​បាត់បង់​​សិទិ្ធ​ទទួល​ការ​​​លើកលែង​​​ពន្ធ​ពី​ទីផ្សារ​អឺរ៉ុប​​ជា​ផ្លូវ​ការ​ហើយ ចាប់​ពី​​​​​ថ្ងៃ​​សុក្រ​នេះ​ត​ទៅ​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស កម្ពុជា​ និង​​មីយ៉ាន់ម៉ា​ ក្រោម​ហេតុផល​ដើម្បី​ការពារ​ផល​ប្រយោជន៍​កសិករ​​ផលិត​អង្ករ​នៅ​អឺរ៉ុប។ ការ​សម្រេច​​ដែល​បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ម្សិលមិញ​ និង​មាន​ប្រសិទ្ធ​ភាព​អនុវត្ត​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​​ ១៨ នេះ​ទៅ តម្រូវ​ឲ្យ​អង្ករ​នាំ​ចូល​ពី​ប្រទេស​ កម្ពុជា និង​មីយ៉ាន់ម៉ា​ ត្រូវ​​បង់​ពន្ធ​រយៈ​ពេល​​ ៣ ឆ្នាំ​ក្នុង​​អត្រា ១៧៥ អឺរ៉ូ​ (ប្រហែល ២០០ ដុល្លារ​) ក្នុង​ ១ ​តោន​នៅ​ឆ្នាំ​ដំបូង និង​ថយចុះ​បន្តិច​នៅ​ឆ្នាំ​ទី ២ ​និង​ទី​ ៣។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​ យោង​តាម​កាសែត​រស្មី​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា​ ឆ្នាំ​២០១៨ បាន​ចេញ​ផ្សាយ​ស្ដី​អំពី កម្ពុជា​បាន​លេខ​៩​ក្នុងចំណោម​ប្រទេស​១០​ដែល​ផលិត​ស្រូវ​ច្រើនជាងគេ​លើ​ពិភពលោក​៖ ​ប្រទេស​ទាំង​១០​ដែល​ផលិត​ស្រូវ​ច្រើន​បំផុត​លើ​ពិភព លោក ក្នុងនោះ​កម្ពុជា​ជាប់​លេខ​ទី​៩….​បណ្តា​ប្រទេស​នៅ​អាស៊ី​ផលិត​ស្រូវ​បាន​ច្រើន ជាងគេ​នៅលើ​ពិភពលោក ខណៈដែល​ប្រទេស​នៅ​អាហ្វ្រិក អាមេរិក​ឡាទីន និង មជ្ឈិមបូព៌ា​ត្រូវបាន​គេ​ដឹងថា​បរិ​មាណនៃ​ការប្រើប្រាស់​អង្ករ​មានការ​កើនឡើង​។ នេះ​បើតាម​ការអោយ​ផ្សាយ​នៅ​ថ្ង​នេះ​ដោយ​វេ​ប​សាយ​មួយ​ឈ្មោះ​ហៅថា​Annar chak​។ សូមចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាមរៈ​ប្រភព​ដដែល​ខាង​លើ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ទុនវិនិយោគ​ទុន​រប​ស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​កើនឡើង​ជាង ២០​ពាន់​លាន​ដុល្លារ​អាមេរិក​៖ ប្រទេស​ចិន បានក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​។ គិត​ត្រឹម​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន​បានដាក់​វិនិយោគទុន​នៅ​កម្ពុជា​ប្រមាណ ជាង ២០​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន​ចិន ៧០​ភាគរយ ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​។ ក្រុមហ៊ុន​ទាំងនេះ បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​។ ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ២​ម៉ឺន ២​ពាន់​នាក់​។​ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

សម្រាប់​ព័ត៌មាន​ចុង​ក្រោយ​គឺ យោង​តាម​សាព័ត៌មាន​SabayNews បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ បាន​ចេញ​ផ្សាយ​ស្ដី​អំពី សម្ដេច ហ៊ុន សែន រំពឹងថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ថយចុះនៅសល់ត្រឹម ១០% ៖ សម្ដេច ហ៊ុន សែន ​ថ្លែង​ក្នុង​កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើក​ទី២៧ នៅទីក្រុងសៀមរាប ថ្ងៃទី ១៦ មករា ២០១៩ ឲ្យដឹងថា​ ​​​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៥៣.២% នៅឆ្នាំ២០០៤ មកនៅត្រឹមតែ ១៣.៥% នៅ​ឆ្នាំ​២០១៤។ អត្រា​នេះ​ ​រំពឹង​ថា​នឹង​ថយ​ចុះ​​នៅ​សល់​ត្រឹម​តែ​ ១០% នា​ពេលបច្ចុប្បន្ន​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

X
5s