Start up ទាំង ៣ ដែលមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសវៀតណាម​



ប្រទេសវៀតណាមក្លាយប្រទេសមួយលើកកម្ពស់ដល់ប្រជាជនពួកគេឲ្យបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដោយប្រទេសមួយនេះបានបង្កើតកម្មវិធីអោយប្រជាជនប្រកួតប្រជែងគ្នាក្នុងការបង្កើតអាជីវកម្ម។ ក្នុងចំណោមកម្មវិធីទាំងនោះមានដូចជាកម្មវិធី The startup Community & HATCH! ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនរបស់ខ្លួន និង​មានកម្មវិធីប្រកួតប្រជែងច្រើនជាងនេះទៀត។

អាជីវកម្ម Starup នៅក្នុងប្រទេសវៀតណាមសព្វថ្ងៃកំពុងទទួលបានការពេញនិយមខ្លាំង ហើយក្នុងបង្កើតគំនិតអាជីវកម្មថ្មីនៅក្នុងនោះផងដែរ អាជីវម្ម Star-up ដែលទទួលបានប្រជាប្រិយជាងគេ មានដូចជា៖

១) bTaskee

គឺជាអាជីវកម្មសម្អាតដែលបានផ្ដល់សេវាកម្មដល់អថិជនជាង ១០០០នាក់ទៅហើយទូទាំងប្រទេសវៀតណាម។​ bTaskee ត្រូវបានគេហៅថាឧស្សាហកម្មសម្អាតបែបទំនើប មានដូចជាសម្អាតផ្ទះ ការិយាល័យ បោកសម្អាត និងសម្អាតម៉ាស៊ីនត្រជាក់ជាដើម។ bTaskee ក៏បានបង្កើតជា application សម្រាប់អតិថិជនពួកដើម្បីជួយសម្រួលទំនាក់ទំនងក្នុងការចង់ប្រើសេវាកម្មរបស់ពូកគេ។

២) EyeQ Tech

គឺជាអាជីវកម្មដែលជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងកម្មវិធីប្រកួតប្រជែងបង្កើតគំនិតអាជីវកម្មក្នុងអំឡុងឆ្នាំ២០១៧។ EyeQ Tech គឺជាប្រភេទកាមេរ៉ាដែលជួយវិភាគទៅភិនភាគជាបុរសឬស្រ្ដី វិភាគទៅលើអាយុ និង កាយវិការរបស់អ្នកប្រើប្រាស់ជាង​៩៥% ដែលត្រឹមត្រូវ។កាមេរ៉ា EyeQ Tech គឺពេញនិយមខ្លាំងទូទាំងទីក្រុងហូជីមិញសម្រាប់ប្រើប្រាស់ក្នុងហាងកាហេ្វ ព្រោះកាមេរ៉ាប្រភេទនេះវាអាចកត់ត្រាទុកព័ត៌មានរបស់អតិថិជនចេញចូលបានច្បាស់លាស់។

៣) “Ban uong toi lai” Project

គំនិតអាជីវកម្មនេះបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មកាលពីឆ្នាំ ២០១៧ជាមួយនឹងគំនិតអាជីវកម្ម នាំអ្នកស្រវឹងទៅផ្ទះ។ ដែលគំនិតអាជីវកម្មនេះស្រដៀងនឹងគំនិតអាជីវកម្មរបស់ប្រទេសកាណាដាដែលបានបង្កើតឡើងដែរ។ សេវាកម្ម Ban uong toi lai គឺជាសេវាកម្មដឹកអ្នកមកផ្ទះវិញនូវពេលអ្នកស្រវឹងមិនអាចបើកបរត្រលប់មកផ្ទះវិញាបាន។ វាគឺដំណោះស្រាយដ៏ល្អមួយសម្រាប់ប្រជាជនវៀតណាមដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរក្នុងពេលស្រវឹងបានមួយកម្រិតបន្ថែមទៀត៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ edu2review

X
5s