ប្រទេសទាំង១២ ដែលចំណាយប្រាក់លើប្រព័ន្ធអប់រំច្រើនជាងគេបើធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP)​



បើនិយាយអំពីការអប់រំ គេមិនមែននិយាយតែអំពីប្រទេសដែលជាប់ស្ដង់ដារជាប្រទេសដែលមានប្រព័ន្ធអប់រំល្អដាច់គេនោះទេ ប៉ុន្តែគេនិយាយអំពីចំនួននៃធនធានដែលប្រទេសនីមួយៗវិនិយោគទៅលើវិស័យស្នូលមួយនេះផងដែរ។ បើយោងតាម របាយការណ៍ចុងក្រោយរបស់ OECD ប្រទេសន័រវែសគឺជាប្រទេសដែលធ្វើការវិនិយោគទៅក្នុងវិស័យអប់រំច្រើនជាងគេ នៃផលិតផលក្នុងស្រុកសរុប (GDP)របស់ខ្លួន រហូតដល់ ៦,៣៨%  ដែលរួមបញ្ចូលទាំងការអប់រំថ្នាក់ឧត្តមសិក្សាផងដែរ។ ដោយឡែក រុស្ស៊ីចំណាយតិចជាងគេនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ដែលមានតែប្រមាណ៣,០៩%ប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាប្រទេសដែលចំណាយទឹកប្រាក់ទៅលើការអប់រំច្រើនជាងគេ ក្នុងឆ្នាំ ២០១៥៖

១) ប្រទេសន័រវែស ចំណាយប្រមាណ​ ៦,៣៨%
២) ប្រទេសនូរវែលសេឡង់ ចំណាយប្រមាណ​ ៦,៣១%
៣) ប្រទេសអង់គ្លេស ចំណាយប្រមាណ​ ៦,២៣%
៤) សហរដ្ឋអាមេរិក ចំណាយប្រមាណ​ ៦,០៩%
៥) ប្រទេសអូស្រ្តាលី ចំណាយប្រមាណ ៥,៩៥%
៦) ប្រទេសបារាំង​ ចំណាយប្រមាណ ៥,២០%
៧) ប្រទេសអេស្ប៉ាញ ចំណាយប្រមាណ ៤,៣៥%
៨) ប្រទេសអាឡឺម៉ង់ ចំណាយប្រមាណ ៤,២២%
៩) ប្រទេសជប៉ុន ចំណាយប្រមាណ ៤,០៨%
១០) ប្រទេសអ៊ីតាលី ចំណាយប្រមាណ ៣,៩៣%
១១) ប្រទេសអៀឡង់ ចំណាយប្រមាណ ៣,៤៧%
១២) ប្រទេសរុស្ស៊ី ចំណាយប្រមាណ ៣,០៩%៕

ដោយ៖ លង់ វណ្ណៈ

X
5s