អ្នករកស៊ីអនឡាញត្រូវដឹង! សេដ្ឋកិច្ចអ៊ីនធឺណិតនឹងផ្ទុះឡើងខ្លាំងឆ្នាំ២០២៥ នៅអាស៊ាន
ទិន្នន័យនៃការប្រើប្រាស់អ៊ីនធើណេតមានសន្ទុះយ៉ាងខ្លាំងនៅក្នុងទីផ្សារនៃប្រទេសអាស៊ាននៅក្នុងឆ្នាំ ២០១៨។ ការកើននៃអ្នកប្រើប្រាស់អ៊ីនធឺណិត នៅក្នុងតំបន់នេះ បានកើនឡើងរហូតដល់ ៣៥០លាននាក់នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី ភ្វីលីពីន និង សឹង្ហបុរី។ ប្រជាជនរបស់ពួកគេបានទិញទំនិញ ឬរបស់របផ្សេងៗ អាហារ សំបុត្រយន្ដហោះតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។
នៅក្នុងឆ្នាំ ២០១៨ ដែលបានកន្លងផុតទៅនេះ សេដ្ឋកិច្ចនៃប្រព័ន្ធអ៊ីនធើណេតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរីកចម្រើនជាង ៣៧ ភាគរយដែលស្មើរនឹងទឹកប្រាក់ ៧២ ពាន់លានដុល្លាសហរដ្ឋអាមេរិក ហើយនៅក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ចទម្រង់បែបថ្មីនេះ នឹងពង្រីកបន្ថែមទៀតជាមួយនឹងទឹកប្រាក់ទំហំប្រមាណ ២៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
បើយោងតាមការសិក្សារស្រាវជ្រាវបានរកឃើញថា សេដ្ឋកិច្ចអ៊ីនធើណេតធំៗចំនួនបួនដែលសកម្មជាងគេ គឺ អាជីវកម្មប្រព័ន្ធអេឡិចត្រូនិច ឬ E-Commerce សេវាកម្មយាន្ដជំនិះ (Ride Hailing. Ex: Grab ,Pass App,…) ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណេត (Online Media) និង សេវាកម្មធ្វើដំណើរតាមរយៈសេវាអ៊ីនធើណេត(Ex: Booking.com,…)។
កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Google និង Termake និង ក្រុមហ៊ុនវិនិយោគប្រទេសសឹង្ហបុរីបានប៉ាន់ប្រមាណថាសេដ្ឋកិច្ចនៃប្រព័ន្ធនឹងផ្ទុះឡើងក្នុងឆ្នាំ ២០២៥ ដោយមានការវិនិយោគទឹកប្រាក់ ២០០ពាន់លានដុល្លាសហរដ្ឋអាមេរិក។ នៅក្នុងនោះផងដែរ ប្រទេសដែលមានការកើនខ្ពស់ជាងគេដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតក្នុងអាស៊ីអាគ្នេយ៍មានពីរប្រទេស គឺ ប្រទេស ឥណ្ឌូនេស៊ី និង ប្រទេស វៀតណាម។
- សេដ្ឋកិច្ចនៃប្រព័ន្ធអ៊ីនធើណេតឥណ្ឌូនេស៊ីបានបានផ្ទុះឡើងក្នុងឆ្នាំ ២០១៨ ដោយសារមានសេវាកម្ម Ride hailing របស់ក្រុមហ៊ុន Grab, Gojek, Uber ដែលជួយសេដ្ឋកិច្ចរបស់ពួកគេកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៨ នេះ។ សេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌូនេស៊ីរីកចម្រើនខ្លាំងជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយនៅក្នុងឆ្នាំ ២០១៨ ឥណ្ឌូនេស៊ី បានរកប្រាក់ចំណូលបាន ២៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយពួកគេសង្ឃឹមថា ក្នុង ២០២៥ប្រទេសពួកគេ នឹងរកបានប្រាក់ចំណូល ១០០ពាន់ដុល្លារសហរដ្ឋអាមេរិក។
- ចំពោះប្រទេសវៀតណាមវិញ សេដ្ឋកិច្ចអ៊ីនធើណេតបានផ្ទុះឡើងតាមរយៈអាជីវកម្មអេឡិចត្រូនិច កើនឡើងគុណនឹង ២ បើធៀបទៅនឹងឆ្នាំ ២០១៧ ហើយសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និង ហ្គេមអនឡាញ បានកើនជាង ៥០ភាគរយក្នុងឆ្នាំ ២០១៨។ បើងាកមកមើលសេវាកម្ម Online Travel វិញអាចនិយាយបានជាក្បាលនាំមុខធ្វើឲ្យសេដ្ឋកិច្ចនៃប្រព័ន្ធអ៊ីនធើណេតនៃប្រទេសកើនឡើង ក៏ព្រោះតែកាលពីមុនប្រទេសមួយមិនមានសេវាកម្ម OnlineTravel បែបនេះពីមុនមកឡើយ៕
ដោយ ច័ន្ទលាភ
ប្រភព bloomberg