ផ្សារមូលបត្រម៉ាឡេស៊ីកើនឡើងខ្ពស់ កាលពីសប្ដាហ៍មុន
ផ្សារមូលបត្រម៉ាឡេស៊ីកំពុងស្ថិតនៅក្នុងផ្សារគោព្រៃ (Bull market) ស្របពេលដែលផ្សារមូលបត្ររបស់អាមេរិក ស្ថិតនៅក្នុងផ្សារខ្លារឃ្មុំ (bear market) នៅឡើយ។
ផ្សារមូលបត្រម៉ាឡេស៊ីមួយរយៈពេលចុងក្រោយមកនេះហាក់មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីសប្ដាហ៍មុនភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងផ្សារមូលបត្រម៉ាឡេស៊ីសឹងតែទាំងអស់គឺបានកើនឡើង ដោយមានការជួញដូរយ៉ាងច្រើនគូរកត់សម្គាល់។
ការព្យាករណ៍ផ្សារមូលបត្រសកល បានបញ្ជាក់ថាតម្លៃប្រេងឆៅនៅក្នុងសហរដ្ឋអាមេរិកកំពុងមានការធ្លាក់ចុះ ហើយផ្សារហ៊ុននៅតំបន់អាស៊ីអាចជាអ្នកបន្ដវេនពីសហរដ្ឋអាមេរិកដូចគ្នា។ ប៉ុន្ដែជាសំណាងផ្សារមូលបត្រម៉ាឡេស៊ីបានធ្វើការបិទផ្សារហ៊ុនរបស់ខ្លួនដោយជោគជ័យជាមួយនឹងសន្ទស្សន៍ផ្សារហ៊ុនបានកើនឡើងខ្ពស់កាលពីសប្ដាហ៍មុន។
ចំណុចខ្សោយរបស់ផ្សារមូលបត្រសហរដ្ឋអាមេរិកបានកើតឡើងកាលពីសប្ដាហ៍មុនដោយសារវិនិយោគិនរបស់សហរដ្ឋអាមេរិកជួញដូរភាគហ៊ុនដោយទាញយកប្រាក់ចំណេញច្រើនទៅតាមអ្វីដែលខ្លួនអាចធ្វើបានក្នុងរយៈពេលប្រាំថ្ងៃកន្លងទៅនេះ។ បញ្ហាកើតមានឡើងដោយសារតែការព្រួយបារម្ភអំពីការចរចាររវាងអាមេរិកនិងប្រទេសចិន ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃហ៊ុនភាគហ៊ុនទាំងមូលក្នុងផ្សារមូលបត្រ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ Market insider