Standard Charterd ថា ចិននឹងវ៉ាដាច់អាមេរិក​ជាប្រទេសសេដ្ឋកិច្ចកំពូល​ក្នុង​លោក​ឆ្នាំ ២០២០​



យោងទៅតាមរបាយការណ៍មួយបានធ្វើការព្យាករណ៍ថា សេដ្ធកិច្ចនៅអាស៊ីនឹងមានការរីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សក្រោយ ដែលអាចកាន់តំណែងជើងខ្លាំងផ្នែកសេដ្ធកិច្ចជាងលំដាប់លេខ៧ ក្នុងចំណោមជើងខ្លាំងទាំង ១០ ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេត្រឹមឆ្នាំ ២០៣០។

បើយោងតាមរបាយការណ៍របស់ធនាគារ Standard Charterd បានរកឃើញថា ចិននឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ថ្នាក់កំពូលវ៉ាដាច់សេដ្ឋកិច្ចអាមេរិក ក្លាយជាប្រទេសសេដ្ឋកិច្ចឈានមុខគេលើពិភពលោក។ ធនាគារមួយនេះបានធ្វើការវាយតម្លៃដោយ បានធ្វើការវិភាគដោយ​​ផ្អែក​ទៅ​​ យុគ្គភាពនៃអំណាចទិញ (purchasing power parity) អត្រា​ប្ដូរ​ប្រាក់ និង​ផលិតផល​ក្នុង​ស្រុក​សរុប​គិត​តាម​តម្លៃ​ទីផ្សារ។

យោងតាមព័ត៌មានរបស់ MarketWatch ស្ថានភាពផ្លាស់ប្ដូរនេះអាចកើតឡើងបានដោយសារតែមានការកើនឡើងនៃចំនួនពួកវណ្ណៈកណ្ដាលនៅប្រទេសក្នុងតំបន់អាស៊ីដែលជាឥទ្ធិពលនៃសន្ទុះសេដ្ធកិច្ចនៅតំបន់អាស៊ី។ លោក Madhur Jha អ្នកស្រាវជ្រាវរបស់ធនាគារ Standard Chartered បានអោយដឹងថានៅក្នុងឆ្នាំ២០២០ ជាង គឺនឹងមានចំនួនប្រជាជនវណ្ណៈកណ្ដាលច្រើនជាងវណ្ណៈផ្សេងៗ នៅលើពិភពលោកដោយតំបន់អាស៊ីមានចំនួនវណ្ណៈកណ្ដាលច្រើនជាងគេ។

តាមការប៉ានស្មានថានៅពេលខាងមុខប្រហែលក្នុងឆ្នាំ ២០៣០ គឺប្រទេសឥណ្ឌានឹងវ៉ាដាច់សេដ្ធកិច្ចអាមេរិកដោយសារតែកំណើននគរូបនីយកម្ម។ ម្យ៉ាងទៀត ក្នុងឆ្នាំ២០២០ ប្រទេសឥណ្ឌាមានអត្រាល្បឿនកំណើនសេដ្ឋកិច្ចលូតលាស់ដល់ទៅជាង ៧,៨ ភាគរយដោយសារតែមានការមានការកំណែទម្រង់ជាបន្តបន្ទាប់ ពន្ធដារសេវាកម្មនិងទំនិញ (GST) និងច្បាប់ក្ស័យធនរបស់ឥណ្ឌា (Indian Bankruptcy Code)។

ជាមួយគ្នាផងដែរ អ្នកស្រាវជ្រាវក៍បានសន្និដ្ឋានថាល្បឿនកំណើនសេដ្ធកិច្ចនៅតំបន់អ៊ឺរ៉ុបនិងនៅអាមេរិក គឺនៅតែកើនឡើងដដែល ប៉ុន្តែគ្រាន់តែមានល្បឿនយឺតប៉ុណ្ណោះ។ ជាងនេះទៅទៀតនោះ គឺបញ្ហាវិសមភាពទ្រព្យសម្បត្តិនៅក្នុងប្រទេសអាមេរិកគឺនៅតែជាកតា្តបញ្ហាធំរបស់អាមេរិក។

ដោយ៖ នឿន វណ្ណៈ

X
5s