កម្ពុជា​ទទួលគម្រោង​រោង​ចក្រចំនួន៥​បន្ថែម​ទៀត​ ដែលសរុប​ទុន​វិនិយោគ​ជាង​២ពាន់​លាន​ដុល្លារ​អាមេរិក​




គណកម្មា​ធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​នូវ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុម​ហ៊ុន​ចំនួន​៥​ ទៅលើគម្រោងបង្កើតរោងចក្រចំនួន ៥ ដោយសរុបទុន​វិនិយោគ​ប្រមាណ​ ២ ៤៨១​ លាន​ដុល្លារ​អាមេរិក​ ដែល​នឹង​មាន​វត្ត​មាន​នៅ​ក្នុងខេត្ត​កណ្ដាល ​តាកែវ និង​រាជធានី​ភ្នំពេញ ដែលគម្រោងនេះ​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​រហូត​ដល់​ ៨ ៣៨៣ កន្លែង​។

ទី​១ ​ក្រុមហ៊ុន “GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់ប្រភេទ ដែល​មាន​ទីតាំងវិនិយោគ​ស្ថិតនៅ​ភូមិ​ឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៥,២៤ ​លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១ ០៦៩​កន្លែង។

ទី២ ​ក្រុមហ៊ុន “GLOWING VALUE (CAMBODIA) BAG & LUGGAGE CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់ប្រភេទ ដែល​មានទី​តាំង​វិនិយោគ​ស្ថិតនៅ​ភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៤,១៨លាន​ដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បានចំនួន ២ ១៦៨កន្លែង។

ទី៣​ ក្រុមហ៊ុន “PEEVI INDUSTRY (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,២៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បានចំនួន ១ ០៩៦កន្លែង។

ទី​៤ ​ក្រុមហ៊ុន “HILLTOP LUGGAGE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែល​មាន​ទីតាំងវិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ២១B ភូមិ​អន្លង់សាន ឃុំ​ព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៦,៤១​លាន​ដុល្លារអាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៩៦៦​កន្លែង។

ទី​៥ ក្រុមហ៊ុន “EVER SUPRA GARMENT (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៧៤លាន​ដុល្លារអា​មេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២ ១១១កន្លែង៕

ដោយ៖ ស្រីរ័ត្ន

X
5s