វិនិយោគិនជប៉ុនបង្ហាញទំនុកចិត្ត មកលើផ្សារមូលបត្រកម្ពុជា
ស្របពេលដែលទីផ្សារមូលបត្រកម្ពុជាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងកំឡុងឆ្នាំ ២០១៨ ដោយគេឃើញមានការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធជួញដូរចល័ត ការចុះបញ្ជីសញ្ញាប័ណ្ណអាជីវកម្មលើកដំបូង និងកំណើនវិនិយោគិនដល់ជាង ២ ម៉ឺននាក់ ដោយក្នុងនោះកំណើនចំនួនវិនិយោគិនបរទេសមានការកើនឡើងច្រើន។
បើក្រលែកមើលក្នុងឆ្នាំ ២០១៧ ចំនួនវិនិយោគិនបរទេសបានកើនឡើង ៧,៤៤% ប៉ុន្ដែចំនួននេះបានកើនដល់ ១៩,៤៩% ក្នុងឆ្នាំ២០១៨ ដែលចំនួនវិនិយោគិនបរទេសសរុបត្រឹមចុងឆ្នាំ ២០១៨ បានកើនឡើងដល់ ៣០៩០នាក់។ ក្នុងចំណោមវិនិយោគិនជាង ៣ពាន់នាក់នេះ ចំនួនវិនិយោគិនជនជាតិចិនឈរលំដាប់លេខ១ ប៉ុន្ដែសន្ទុះកំណើនវិនិយោគគិនជប៉ុនមានការកើនឡើងច្រើនជាងគេ រហូតដល់ ២៣,០៩% ក្នុងឆ្នាំ ២០១៨។
ដោយ៖ ច័ន្ទលាភ
ប្រភព៖ ផ្សារមូលបត្រកម្ពុជា