ប្រទេសទាំង ១០ ដែលមានល្បឿនអ៊ីនធឺណែតលឿនដាច់គេក្នុងឆ្នាំ ២០១៨
ក្រុមហ៊ុន Ookla ដែលជាក្រុមហ៊ុនវិភាគអ៊ីនធឺណែត ថ្មីៗនេះបានបង្ហាញនូវរបាយការណ៍អំពីប្រព័ន្ធអ៊ីនធឺណេតចល័ត និងអ៊ីនធឺណែតប្រើខ្សែលើប្រទេសជុំវិញពិភពលោក។ ក្នុងឆ្នាំ ២០១៨ ល្បឿនអ៊ីនធឺណេតចល័តកើនឡើងបន្ថែម ៥% ជាមធ្យមមានល្បឿន ២៣ មេកាបៃក្នុងមួយវិនាទី (Mbps) នៅពេលដែលល្បឿនបង្ហោះ(upload) កើនឡើង ៩មេការបៃក្នុងមួយនាទី បើធៀបនឹងឆ្នាំ ២០១៧។ បើនិយាយអំពីល្បឿនអ៊ីនធឺណេតប្រើខ្សែ កើនឡើងបន្ថែមជាង២៦% ដោយល្បឿន ៤៦មេកាបៃចុះ និង២២មេកាបៃឡើង បើធៀបទៅនឹងឆ្នាំ ២០១៧។
ទីណាដែលអ្នកអាចប្រើប្រាស់អ៊ីនធឺណែតដែលមានល្បឿនលឿនបំផុត?
ខាងក្រោមនេះគឺជាប្រទេសដែលមានល្បឿនអ៊ីនធឺណែតចល័តលឿនជាងគេ៖
១) ប្រទេសន័រវែស មានល្បឿន ៦៣,១៩មេកាបៃក្នុងមួយវិនាទី
២) ប្រទេសអៀរឡង់ មានល្បឿន ៥៨,៦៨ មេកាបៃក្នុងមួយវិនាទី
៣) ប្រទេសកាតា មានល្បឿន ៥៥,១៧មេកាបៃក្នុងមួយវិនាទី
៤) ប្រទេសសិង្ហបុរី មានល្បឿន ៥៤,៧១មេកាបៃក្នុងមួយវិនាទី
៥) ប្រទេសហូឡង់ មានល្បឿន ៥៣,៤២ មាកាបៃក្នុងមួយវិនាទី
ខាងក្រោមនេះជាប្រទេសដែលមានល្បឿមអ៊ីមធឺណែតប្រើខ្សែលឿនជាងគេ៖
១) ប្រទេសសិង្ហបុរី មានល្បឿន ១៧៥,១៣ មេកាបៃក្នុងមួយវិនាទី
២) ប្រទេសអៀរឡង់ មានល្បឿន ១៥៣,០៣ មេកាបៃក្នុងមួយវិនាទី
៣) ហុង កុង មានល្បឿន ១៣៨,៣១ មេកាបៃក្នុងមួយនាទី
៤) ប្រទេសកូរ៉េខាងត្បូង មានល្បឿន ១១៤,៦៧ មេកាបៃក្នុងមួយវិនាទី
៥) ប្រទេសរ៉ូម៉ានី មានល្បឿន ១០៩,៩ មេកាបៃក្នុងមួយវិនាទី
ដោយ៖ លង់ វណ្ណៈ