ការបោះទុនវិនិយោគរបស់ប្រទេសចិននៅទ្វីបអាមេរិកខាងជើង និងទ្វីបអ៊ឺរ៉ុបមានការធ្លាក់ចុះជាង ៧៣% នៅក្នុងឆ្នាំ ២០១៨​



យោងទៅតាមក្រុមហ៊ុនច្បាប់ Baker & McKenzie បានឲ្យដឹងថា​ ការបោះទុនវិនិយោគទៅក្នុងទ្វីបអាមេរិក និងទ្វីបអ៊ឺរ៉ុបរបស់ប្រទេសចិនមានការធ្លាក់ចុះជាង ៧៣ ភាគរយកាលពីឆ្នាំ២០១៨ បើគិតក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ដោយសារតែអាមេរិកធ្វើការរឹតបន្តឹងច្បាប់និងដាក់គំនាបលើរបស់ប្រទេសចិនទៅក្រៅប្រទេស។

បញ្ហាចម្បងគឺកើតឡើងដោយសារតែមានជម្លោះពាណិជ្ជកម្ម និងនយោបាយរវាងប៉េកាំង និងវ៉ាស៊ីនតោន។ ហើយបន្ទាប់ពីធ្វើការគិតពីចរន្តលំហូរអ្នកវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ប្រទេសចិនចូលទៅក្នុងសហរដ្ឋអាមេរិកគឺបានបង្ហាញឲ្យឃើញពីតួលេខអវិជ្ជមាន។

ការវិនិយោគចូលក្នុងសហរដ្ឋអាមេរិកធ្លាក់ចុះជាង ៨៣ ភាគរយ  ប៉ុន្តែមានការកើនឡើងជាង ៨០ ភាគរយក្នុងប្រទេសកាណាដា។ ដោយឡែកបើក្រឡែកមើលប៉ែកអ៊ឺរ៉ុប បើទោះបីមានការធ្លាក់ចុះជាទូទៅក៏ពិតមែន ប៉ុន្តែការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនចូលក្នុងប្រទេសអាឡឺម៉ង់ ប្រទេសបារាំង និងប្រទេសអេស្ប៉ាញ ឃើញថាមានការកើនឡើង។

និយាយរួមគឺចរន្តលំហូររបស់ប្រទេសចិននៅក្នុងតំបន់ទ្វីបប៉ែកខាងលិចមានការធ្លាក់ចុះ ៣០​ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដែលធ្លាក់ចុះពីឆ្នាំ ២០១៧ ដែលមាន ១១១ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ Banker & McKenzie។

ដោយសារតែមានការរឹតបន្តឹងច្បាប់លើការធ្វើមុខជំនួញ ទើបធ្វើអោយមានការរំសាយចោលនូវគម្រងបោះទុនរបស់ក្រុមហ៊ុនចិនជាង ១៤ ក្រុមហ៊ុននៅអាមេរិកខាងជើងដែលសរុបទឹកប្រាក់គឺជាង ៤ ពាន់លានដុល្លារអាមេរិក និងក្រុមហ៊ុនចំនួន ៧ នៅប៉ែកអ៊ឺរ៉ុបដែលសរុបជាទឹកប្រាក់ជាង ១,៥ ពាន់លានដុល្លារ។

តាមរយៈលោក Michael DeFranco នាយកក្រុមហ៊ុន Baker & McKenzie បានឲ្យដឹងថាទោះបីជាមានការរឹតបន្តឹងលើការធ្វើពាណិជ្ជកម្ម និងបញ្ហាសេដ្ឋកិច្ចក៏ដោយ គម្រងបើកក្រុមហ៊ុនខ្លះរបស់ប្រទេសចិននៅក្នុងទ្វីបទាំងពីរនេះគឺនៅតែដំណើរការជាធម្មតាដោយមិនបានរំសាយចោលទេដោយសារមានការពិនិត្យយ៉ាងច្បាស់លាស់ថាមុខជំនួញរបស់ក្រុមហ៊ុនទាំងនោះស្របតាមក្រិត្យក្រមច្បាប់ឬទេ៕

ដោយ៖ នឿន វណ្ណៈ

X
5s