គីម ជុងអ៊ុន មានគោលបំណងចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប៉េកាំង​



មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើការជួបប្រជុំជាមួយនឹងលោកប្រធានាធិតីចិន លោក ស៊ី ជិងពីង រយៈពេល៣ថ្ងៃកន្លងទៅដែលទំនងជាធ្វើការពិភាក្សាទៅលើបញ្ហាជាច្រើន​ដោយក្នុងនោះរួមមានទាំងទំនាក់ទំនងសេដ្ឋកិច្ច ការជជែកអំពីបញ្ហានុយក្លេអ៊ែ និងការចូលរួមកិច្ចប្រជុំកំពូលលើកទី២រវាង មេដឹកនាំកូរ៉េខាងជើង និងលោកដូណាលត្រាំ ដែលទំនងជាវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះទៀតផង។

ប៉ុន្តែប្រធានបទមួយដែលមិនបានពិភាក្សា គឺទស្សនៈទីក្រុងព្យុងយ៉ាងទៅលើគម្រោងពង្រីកដែនអំណាចពាណិជ្ជកម្មរបស់ចិនគឺ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ដែលនឹងធ្វើការផ្សាភ្ជាប់ទៅកាន់ប្រទេសជាង ៦០ ដែលរួមមានតំបន់អាស៊ី អ៊ឺរ៉ុប អាហ្រិ្វក និងតំបន់មជ្ឈឹមបូព៌ាជាដើម តាមរយៈផ្លូវគោក និងផ្លូវទឹក។

រដ្ឋឯកោមួយនេះកំពុងតែស្វែងរកការវិនិយោគពីបរទេសជាពិសេសទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ខណៈពេលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើខ្លួន។​ អ្នកវិភាគជាច្រើនជឿថានេះគឺជាហេតុផលចម្បងដែលធ្វើឲ្យលោកគីមជុងអ៊ុន ធ្វើការចូលរួមជាមួយនឹងសហគមអន្តរជាតិ។

ឥឡូវនេះប្រមុខរដ្ឋមួយនេះកំពុងតែផ្តោតទៅលើគោលដៅនយោបាយធំៗដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច នេះយោងតាមអ្នកវិភាគនយោបាយ។ ប៉ុន្តែដើម្បីធ្វើសម្រេចគោលដៅរបស់ខ្លួនបាន ទីក្រុងព្យុងយ៉ាងត្រូវការការជួយជ្រោមជ្រែងពីប្រទេសជិតខាងរបស់ខ្លួន ដោយប្រទេសដែលផលិតនុយក្លេអ៊ែមួយនេះកំពុងតែស្វែងរកជំនួយជាង ៧,៧ ពាន់លានដុល្លារអាមេរិកក្នុងការវិនិយោគ នេះបើយោតាមរបាយការណ៍របស់ NK News កាលពីខែមុន។

មហាគ្រោងរបស់លោកស៊ីជិងពីង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ  និងផ្ដល់នូវចម្លើយទៅលើតម្រូវការរបស់ព្យុងយ៉ាង។ គួរឲ្យដឹងផងដែរថា​ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ស្អិតល្មួតធំបំផុតរបស់ព្យុងយ៉ាងជាយូរណាស់មកហើយ។

លោក Dane Risks ដៃគូជាន់ខ្ពស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការគ្រប់គ្រងហានិភ័យ (Asia Pacific division of Control Risks) ដែលជាក្រុមហ៊ុនពិគ្រោះនិងផ្ដល់យោបល់ផ្នែកនយោបាយ បានប្រាប់ CNBC ថា ព្យុងយ៉ាងអាចនឹងក្លាយជាផ្នែកមួយនេះមហាគម្រោងរបស់ចិនមួយនេះ។ លោក គីម ជុងអ៊ុនកំពុងរង់ចាំការអញ្ចើញ ដើម្បីចូលរួមជួយទៅលើការធ្វើតំណភ្ជាប់ផ្លូវដែក ការសាងសង់កំពង់ផែ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗជាដើម។

ប៉េកាំងទំនងជាចង់ឲ្យទីក្រុងព្យុងយ៉ាងចូលរួមក្នុងគម្រោងមួយនេះ ដោយចិនបានអញ្ចើញគណប្រតិភូកូរ៉េខាងជើងក្នុងការចូលរួមក្នុងកិច្ចប្រជុំ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ខ្លួន ក្នុងឆ្នាំ ២០១៧កន្លងទៅ។

ទីក្រុងវ៉ាស៊ីនតោន មានការភ្ងាក់ផ្អើលដោយសារតែគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះមានស្ដង់ដារទាប ហើយមានគម្រោងនេះមានគោលដំណងឲ្យរដ្ឋដ៏ទៃពឹងផ្អែកទៅលើប្រទេសចិនមួយ។ សេតវិមានរបស់លោកដូណាលត្រាំមានការសង្ស័យទៅលើសកម្មភាពរបស់ចិនក្នុងប្រទេសដ៏ទៃ ហើយព្យាយាមស្វែងរកវិធានការដើម្បីទប់ស្គាត់ឥទ្ធិពលរបសចិនក្នុងប្រទេសអាស៊ី៕

ដោយ៖ លង់ វណ្ណៈ

X
5s