បច្ចេកវិទ្យាព្រីន 3D នឹងជួយឱ្យបដិវត្តឧស្សាហកម្ម ៤.០ អភិវឌ្ឍបានប្រកបដោយចីរភាព!​



បដិវត្តឧស្សាហកម្ម ៤.០ ត្រូវបានគេគ្រប់គ្នាមានរំពឺងយ៉ាងខ្ពស់ថា វានឹងអាចនាំឲ្យនូវការអភិវឌ្ឍកាន់តែប្រសើរដែលអាចនឹងផ្តល់ផ្លូវដល់រំបកគំហើញថ្មីៗជាច្រើន ក៏ដូចជាឱកាសការងារទៅដល់មនុស្សជាច្រើនបន្ថែមទៀតផង។ សព្វថ្ងៃនេះ រដ្ឋាភិបាលប្រទេសមួយចំនួន ជាពិសេសគឺនៅក្នុងប្រទេសអភិវឌ្ឍន៍តាមបង្កើត គោលនយោបាយ ការងារ ក៏ដូចជាការកែប្រែវិស័យក្នុងស្រុករបស់ខ្លួនឱ្យស្របទៅ ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យារួចទៅហើយ។

ជាមួយនឹងបដិវត្តឧស្សាហកម្មមួយនេះ យើងគ្រប់គ្នាមានតួនាទីជារួមមួយនៅក្នុងការ ធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសទៅលើបញ្ហាបរិស្ថាន ដែលជាបញ្ហាចម្បងសម្រាប់ប្រទេសនីមួយនឹងពិភពលោកជារួមតែម្តង។ បើប្រៀបធៀប ទៅនឹងបដិវត្តឧស្សាហកម្មទី១ ដែលផ្តោតសំខាន់ទៅលើការប្រើប្រាស់ចំហេះទឹក បដិវត្តឧស្សាហកម្ម ៤.០ នេះមានចំនុចល្អជាងមួយត្រង់ថាវានឹងអនុញ្ញាតឱ្យប្រទេសមួយអាចអភិវឌ្ឍតាមដោយមិនបំផ្លាញបរិស្ថានធម្មជាតិខ្លាំងដូចជាពីមុននោះឡើយ។

Source:
Ang Mo Kio Park, Singapore © World Bank Blogs - World Bank Group

ជាមួយនឹងបច្ចេកវិទ្យាថ្មីមួយដែលត្រូវការគេស្គាល់ថាជា បច្ចេកវិទ្យាព្រីន 3D វាអាចនឹងផ្លាស់ប្តូរវិស័យជាច្រើនឱ្យងាកទៅរកដំណើរការផលិតកម្មមួយដែលមិនសូវមានភាពខ្ជះខ្ជាយទៅលើវត្ថុធាតុដើម ក៏ដូចជាកាកសំណល់កាបូនដែលបញ្ចេញទៅបរិយាកាសវិញ។

Source: Bioengineering

ការប្រើប្រាស់ម៉ាស៊ីនព្រីន 3D នៅក្នុងសង្វាក់ផលិតកម្មក៏នឹងអនុញ្ញាតឱ្យបុគ្គលិក និងកម្មករដែលធ្វើការនៅក្នុងរោងចក្រមានសុវត្ថិភាពការងារ និងអនាម័យច្រើនជាងមុនផងដែរ។ ដូច្នេះវាអាចបង្កើនសុខុមាលភាពទៅដល់ប្រជាជន និងពង្រឹងដល់វិស័យសុខាភិបាលក្នុងប្រទេសជារួមតែម្តង។

Source: Raconteur

ឥទ្ធិពលរបស់ឧស្សាហកម្មតាមលក្ខណៈឌីជីថល ក៏អាចផ្តល់ឱកាសដល់ការចាប់កំណើតនៃប្រភេទអាជីវកម្មថ្មីៗនៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងប្រទេសដើម្បីពង្រីកទីផ្សារការងារក្នុងស្រុក និងបង្កើនចំណូលដល់ជាតិផងដែរ។

Source: All3DP

ទោះជាយ៉ាងណាក៏ដោយ បើក្រឡេកមើលទៅប្រវត្តិសាស្ត្រពិភពលោកទាក់ទិននឹងសេដ្ឋកិច្ច និងការអភិវឌ្ឍតាមបម្លាស់ប្តូរនីមួយៗឃើញថា ការផ្លាស់ប្តូរគឺមិនងាយស្រួលនោះឡើយព្រោះមនុស្សត្រូវសម្របទៅនឹងបែបផែន ការគិត និងការងារថ្មី។ ដូច្នេះហើយដើម្បីជួយឱ្យការផ្លាស់ប្តូរនេះអាចធ្វើទៅបានដោយប្រសិទ្ធភាព ការអប់រំ ការលើកទឹកចិត្ត និងការសហការគ្នាល្អរបស់គ្រប់វិស័យពាក់ព័ន្ធគឺជាការចាំបាច់បំផុតដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍមួយនេះ៕

X
5s