កូឡាឡាំពួរអាចក្លាយជាទីផ្សារការិយាល័យធំជាងគេនៅក្នុងអាស៊ាន
តាមការវិភាគមើលកំណើនទីផ្សារក្នុងក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អាចនឹងក្លាយជាតំបន់ដែលមានការផ្គត់ផ្គង់ទីផ្សារការិយាល័យធំជាងគេនៅអាស៊ាន ដោយវ៉ាដាច់តំបន់ទីផ្សារធំៗមួយចំនួន ដូចជាហុងកុងជាដើម។
កូឡាឡាំពួរពេលបច្ចុប្បន្នមានការផ្គត់ផ្គង់ការិយាល័យសរុបជាង 123 លានហ្វីតការ៉េដែលមានចំនួនក្បែរនឹងចំនួនការផ្គត់ផ្គង់ស្រេចរបស់ទីក្រុងហុងកុងដែលមាន 127 លានហ្វីតការ៉េ។ ហើយគេជឿជាក់ថាចំនួនការផ្គត់ផ្គង់ស្រេចជាង 20 លានហ្វីតការ៉េទៀតរបស់គូឡាឡាំពួរដែលគេរំពឹងទុកថានឹងបញ្ចប់ការសាងសង់មុនឆ្នាំ ២០២២។
ការិល័យជួលនៅកូឡាឡាំពួរគឺនៅតែបន្តមានកម្រិតទាបប៉ុន្តែមានតម្រូវការខ្ពស់ពីផ្នែកវិស័យបច្ចេកវិទ្យាIT វិស័យហិរញ្ញវត្ថុ និងការសហប្រតិបត្តិការរវាងក្រុមហ៊ុនផ្សេងៗ។ នោះវិស័យការលក់រាយអាចនឹងមានការកើនឡើងវិញ។
ជាពិសេសនោះទីកន្លែងធ្វើអាជីវកម្មធំៗមានដូចជាផ្សារធំៗនឹងនៅតែមានអតិថិជនច្រើនកុះករហើយគេរំពឹងថាកំណើនផ្សារទំនើបជាច្រើនទៀតដូចជា The Exchange និង Pavilion Damansara Heights ដែលនឹងធ្វើរួចរាល់នៅក្នុងឆ្នាំ 2020 ខាងមុខនេះនឹងមានការកើនឡើងដែលអាចជាគោលដៅសំខាន់នៅពេលអនាគតក្នុងការពង្រីកវិស័យការលក់រាយ។
បច្ចុប្បន្ននេះមានលំនៅដ្ឋានថ្មីចំនួនជាង 245 000 ឯកតាកំពុងស្ថិតនៅក្រោមការសាងសង់នៅក្នុងទីក្រុងគូឡាឡាំពួរ និង 55 000 ឯកតានៅ Penang និង 108 000 ឯកតានៅ Johor បាននឹងកំពុងតែស្ដិតក្រោមការសាងសង់។ នេះសបញ្ជាក់ថាអត្រានៃការផ្គត់ផ្គង់នៃលំនៅដ្ឋានននឹងមានការកើនឡើងពី 10% ទៅ 12% នៅក្នុងឆ្នាំខាងមុខទៀត ហើយតម្លៃនៃការសាងសង់អាគារនោះនឹងមានការសមស្របទៅតាមតម្រូវការរបស់អតិថិជន៕