ការនាំអង្ករចេញរបស់កម្ពុជាបានធ្លាក់ចុះក្នុងឆ្នាំ២០១៨​



យោងតាមរបាយការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានឱ្យដឹងថាប្រទេសកម្ពុជាបាននាំអង្ករចេញ ៦២៦ ២២៥ តោនក្នុងឆ្នាំ ២០១៨ ដែលចំនួននេះមានការថយចុះ ១,៥% ធៀបនឹងឆ្នាំមុន ឆ្នាំ ២០១៧។

របាយការណ៍ពីលេខាធិការដ្ឋានសេវាច្រកចេញចូលតែមួយសម្រាប់ការនាំចេញអង្ករ (Secretariat of One Window Service for Rice Export) បានឱ្យដឹងថាក្រុមហ៊ុនកិនស្រូវប្រហែល ៨៧ ក្រុមហ៊ុនបាននាំចេញអង្ករទៅកាន់ប្រទេសចំនួន ៦១ប្រទេស និងតាមតំបន់ផ្សេងៗទៀតក្នុងពិភពលោក។ ប្រទេសចិនគឺជាអ្នកទិញអង្ករធំជាងគេពីកម្ពុជា ហើយក៏មានប្រទេសផ្សេងៗទៀតដូចជា បារាំង ម៉ាឡេស៊ី ហ្កាបុង ប្រទេសហូឡង់ និង ប្រទេសវៀតណាមជាដើម។

យោងតាមក្រសួងកសិកម្មបានឲ្យដឹងថាកម្ពុជាផលិតអង្ករក្នុងមួយឆ្នាំបាន១០លានតោន ក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ  កម្ពុជាបាននាំអង្ករទៅកាន់ប្រទេសចិនចំនួន ១៧០,១៥៤ តោន គឺបានធ្លាក់ចុះ១៤,៨ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងទៅ។ បន្ថែមពីលើនេះ ប្រទេសចិនគឺជាអ្នកនាំចូលអង្ករពីកម្ពុជាទៅចំនួន ២៧,១ភាគរយ នៃអង្ករសរុបរបស់កម្ពុជា។

ដោយ៖ ច័ន្ទលាភ
ប្រភព៖ xinhuanet

X
5s