អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាន់លិខិតឆ្លងដែនកម្ពុជា ហើយប្រហែលជាបានប្រើប្រាស់វាដើម្បីគេចចេញពីបញ្ហាក្នុងប្រទេសនៅឆ្នាំ ២០១៧​



អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់​ ស៊ីណាវ៉ាត្រា ប្រើប្រាស់លិខិតឆ្លងដែនកម្ពុជាដែលធ្វើឲ្យមានការមន្ទិលសង្ស័យថាលោកស្រីប្រហែលជាបានភៀសខ្លួនពីប្រទេសថៃតាមរយៈប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧ ទោះបីជាមានការបដិសេធពីទីក្រុងភ្នំពេញក៏ដោយ នេះបើយោងតាម South China Morning Post។

លោកស្រីត្រូវបានគេដឹងថាធ្លាប់បានប្រើប្រាស់លខិតឆ្លងដែនកម្ពុជា ដើម្បីទៅចុះបញ្ជីក្រុមហ៊ុន P.T. Corporation Company ដែលជាក្រុមហ៊ុនស្របច្បាប់ក្នុងទីក្រុងហុង កុង កាលពីថ្ងៃទី ២៤ ខែសីហា កាលពីឆ្នាំមុន ។

ប្រទេសកម្ពុជាបានធ្វើការបដិសេដចំពោះការចោទប្រកាន់ថាប្រទេសកម្ពុជាថាបានពាក់ព័ន្ធក្នុងករណីលោកស្រី យីងឡាក់ លួចភៀសខ្លួនស្ងាត់ៗ ចេញពីប្រទេសថៃ ដោយសារលោកស្រីបានត្រូវគេដាក់ទោសអោយជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំពីរឿងបញ្ហាពាក់ពន្ធនឹងការគ្រប់គ្រងថវិការទិញស្រូវអង្ករ។

ក្រុមហ៊ុនរបស់លោកស្រីនៅក្នុងទីក្រុងហុងកុងដែលលោកស្រីទើបនឹងក្លាយជាប្រធានក្រុមហ៊ុនគឺគ្មានអ្នកណាដឹងច្បាស់ថាក្រុមហ៊ុននោះពាក់ព័ន្ធនឹងមុខជំនួញផ្នែកអ្វីឡើយ ប៉ុន្តែ៤ខែបន្ទាប់ពីដំណើរការក្រុមហ៊ុន លោកស្រីបានចាត់តាំងលោកស្រីប្រធានក្រុមហ៊ុន Shantou International Container Terminals ដែលជាកំពង់ផែដែលមានទីតាំងនៅទីក្រុង Guangdong ធ្វើជាប្រធានវិញ។

លោក Chong Ja Ian​ សាស្ត្រាចារ្យគោលនយោបាយការបរទេសក្នុងវិទ្យាស្ថានជាតិសិង្ហបុរី (National University of Singapore) បានមានប្រសាសន៍ថា នេះប្រហែលដោយសារតែប្រទេសកម្ពុជាជាជម្រើសដ៏មានភាពងាយស្រួលក្នុងការធ្វើលិខិតឆ្លងដែនដោយសារថាប្រទេសកម្ពុជាគឺជាប្រទេសជិតខាងប្រទេសថៃដែលមានការងាយស្រួលបំផុតដល់លោកស្រីក្នុងការឆ្លងទៅប្រទេសកម្ពុជាក្នុងពេលនោះដើម្បីធ្វើលិខិតឆ្លងដែន។

នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបំភ្លឺថាគ្មានសេចក្ដីរាយការណ៍ណាមួយថាលោកស្រីបានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសសិង្ហបុរីតាមរយៈប្រទេសកម្ពុជានោះទេ។

ក្រសួងការបរទេសរបស់ប្រទេសកម្ពុជា និងថៃមិនអាចធ្វើការទាក់ទងដើម្បីបំភ្លឺលើករណីនេះបានឡើយ​កាលពីថ្ងៃពុធ កន្លងទៅ។

ការចុះបញ្ចីក្រុមហ៊ុននៅទីក្រុងហុងកុងបានបង្ហាញពីការពង្រីកទំនាក់ទំនងបណ្ដាញគ្រួសារផងដែរ។ ខណៈពេលលោកស្រីជាប្រធានក្រុមហ៊ុនរបស់ក្រុមហ៊ុនមួយផ្សេងទៀតដែលមានឈ្មោះដូចគ្នា ដែលដាក់ទីតាំងក្នុងទីក្រុងបាងកក ត្រូវបានចុះឈ្មោះបញ្ចូលក្នុងសមាជិកក្នុងក្រុមហ៊ុនហុងកុងផងដែរ។

កូនរបស់លោកស្រីទាំងពីររូបក៏ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនថៃ P.T. corporation Company នេះបើយោងតាមការបញ្ចេញឲ្យដឹងពីក្រុមហ៊ុនមដែលចុះបញ្ចីក្នុងទីក្រុងបាងកកមួយទៀត៕

X
5s