Google ផ្ដល់ជូនទំហំផ្ទុកទិន្នន័យ 2GB ដោយឥតគិតថ្លៃលើសេវាកម្ម Drive របស់ខ្លួន
ក្រុមហ៊ុន Google ប្រកាសផ្ដល់ទំហំ (space) លើសេវាកម្មផ្ទុកទិន្នន័យអនឡាញ Drive របស់ខ្លួនទំហំ 2GB ដោយឥតគិតថ្លៃនៅថ្ងៃនេះ។ ក្រុមហ៊ុនស្វែងរុករកខ្នាតយក្សនេះ នឹងធ្វើការផ្ដល់ជូនទំហំផ្ទុកទិន្នន័យសេវាកម្ម Drive សម្រាប់អ្នកប្រើ (user) ណាដែលធ្វើការឆែកប្រព័ន្ធសុវត្ថិភាពលើគណនី (security checkup)។