វៀតណាមបានបង្កើតកម្មវិធី Startup community ដើម្បីជំរុញប្រជាជនពួកគេឲ្យក្លាយទៅជាសហគ្រិន
ប្រទេសវៀតណាមបានបង្កើតកម្មវិធីប្រកួតប្រជែងក្នុងបង្កើតអាជីវកម្មដែលហៅថា The Start-up Community សម្រាប់ប្រជាជនរបស់ខ្លួនដែលអនុញ្ញាតឲ្យប្រជាជនពួកគេបានបញ្ចេញគំនិតជាសាធារណៈក្នុងការបង្កើតអាជីវកម្មបែបច្នៃប្រឌិត។
ជាង ៧០ ភាគរយ នៃប្រជាជន ៩០លាននាក់របស់វៀតណាមដែលមានអាយុក្រោម ៣៥ ឆ្នាំ។ ជនជាតិវៀតណាមរាប់សែននាក់ដែលជាអ្នកចៃ្នប្រឌិតវ័យក្មេង បូករួមទាំងជនជាតិវៀតណាមទាំងអស់ដែលរស់នៅក្រៅប្រទេសបានចូលរួមកម្មវិធី សហគមន៍បង្កើតអាជីវកម្ម(Start up Community)ជារៀងរាល់ឆ្នាំ។
យោងតាមគេហទំព័របច្ចេកវិទ្យាអាស៊ានបបានលោកឡើងថា ទឹកប្រាក់ ២៩០លានដុល្លាត្រូវបានវិនិយោគក្នុងការបង្កើតអាជីវកម្មរបស់ជនជាតិវៀតណាម កាលពីឆ្នាំ ២០១៧ ។ ការវិនិយោគគឺផ្ដោតទៅ បច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintech) ចំណីអាហារ និងអាជីវកម្មអេឡិចត្រូនិច ការដឹកជញ្ជូន និងសេវាកម្មធ្វើដំណើរបែបអនឡាញ។ ក្នុងឆ្នាំ២០១៨ ការវិនិយោគជាសាច់ប្រាក់មិនទាន់បានចេញផ្សាយនៅឡើយទេប៉ុន្ដែក្នុងឆ្នាំ ២០១៧ គេដឹងថា ក្រុមហ៊ុនចិនមួយបានវិនិយោគទឹកប្រាក់ ៥០លានដុល្លារសហរដ្ឋអាមេរិក ទៅលើអាជីវកម្មអេឡិចត្រូនិច ដែលមានឈ្មោះថា TIKI និង ធនាគាររបស់ជប៉ុន បានវិនិយោគទៅលើអាជីវកម្មអេឡិចត្រូនិកដូចគ្នាគឺ Sendo។
ជនជាតិវៀតណាមដែលមានទេពកោសល្យទាំងអស់ដែលរស់នៅគ្រប់បណ្ដាប្រទេសសុទ្ធតែត្រលប់ចូលមកក្នុងទឹកដីរបស់ពួកគេវិញទាំងអស់ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ ការត្រលប់មកវិញរបស់ជនជាតិវៀតណាមមិនត្រឹមតែយកសាច់ប្រាក់មកវិនិយោគក្នុងប្រទេសពួកគេទេ ពួកគេថែមទាំងយកគំនិតអាជីវកម្មល្អៗថែមទៀតផង។
The start-up community គឺទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលវៀតណាម។ មានក្រុមហ៊ុនបច្ចេកវិទ្យាទំនើបបីធំៗកំពុងសាងសង់នៅមជ្ឍមណ្ឌលហិរញ្ញវត្ថុទាំងបី គឺក្នុងទីក្រុងហានូយ ហូជីមិញ និង ដាណាង។ នៅក្នុងឆ្នាំ ២០១៩នេះកម្មវិធី The Community Star-up របស់វៀតណាមនឹងគ្រោងចំនាយទឹកប្រាក់ ៨៥ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីជួយគាំទ្រទៅដល់សហគ្រិនក្នុងស្រុករបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុន និង ពង្រីកក្រុមហ៊ុនក្នុងប្រទេសវៀតណាមជាលក្ខណៈអន្ដរជាតិ។
គួរបញ្ជាក់ផងដែរថាចាប់តាំងពីប្រទេសវៀតណាមបានបង្កើតកម្មវីធីនេះឡើងមកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានហក់ឡើងជាលំដាប់ និងទាក់ទាញដល់វិនិយោគិនផ្ទាល់បរទេស (FDI) មកវិនិយោគក្នុងប្រទេសរបស់ខ្លួនជាហូរហែរ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ vietnamnews.vn