ឡាវមានបំណងអភិវឌ្ឍប្រទេសខ្លួន ដោយប្រើប្រាស់អ្នកទេសចរណ៍ចិន!​



នៅដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាលឡាវបានសម្រេចចេញគោលនយោបាយមួយយ៉ាងសំខាន់ដែលដាក់ចេញនូវគម្រោងទិសដៅអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ឆ្នាំ ២០១៩​ ដោយពឹងអាស្រ័យយ៉ាងខ្លាំងទៅភ្ញៀវទេសចរណ៍ជនជាតិចិន។ គោលនយោបាយ នេះអាចនឹងដាក់ចេញជាផ្លូវការនៅចុងខែមករា ឬនៅកំឡុងថ្ងៃចូលឆ្នាំចិនតែម្តង។

Source: ABC Net

ដោយសម្លឹងឃើញពីសក្តានុពលដែលវិស័យទេសចរណ៍មានឥទ្ធិពលលើការអភិវឌ្ឍរបស់ប្រទេសថៃ ដែលជាប្រទេសជិតខាង មានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលនឹងខ្លួននោះ រដ្ឋាភិបាលឡាវមានសង្ឃឹមយ៉ាងមុតមាំដូចជាថា វត្តមានរបស់ភ្ញៀវទេសចរណ៍ចិនមកកំសាន្តនៅប្រទេសខ្លួននឹងអាចផ្តល់ផលវិជ្ជមានដូចគ្នានឹងថៃផងដែរ។

Source: Backyard Travel

ប្រទេសឡាវបានមើលឃើញពីសក្តានុពលនៃវិស័យទេសចរណ៍របស់ខ្លួនជាខ្លាំង ព្រោះថាកាលពីឆ្នាំ ២០០៩ ដោយខ្លួនធ្លាប់ទទួលស្វាគមន៍អ្នកទេសចរណ៍រហូតដល់ ៤ ៦៨៤ ៤២៩នាក់ឯណោះ (នេះបើតាមទិន្នន័យពីក្រសួងទេសចរណ៍របស់ឡាវ) ដែលចំនួននេះគឺមានផ្តល់នូវការងារ និងចំនូលចូលរដ្ឋយ៉ាងច្រើនវិសេសវិសាល។

Source: Abercrombie and Kent

ចំណែកឯចក្ខុវិស័យរបស់ឡាវដែលបានសម្លឹងឃើញទៅដល់ជនជាតិចិននោះ ក៏ដោយសារតែភាគច្រើននៃភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅប្រទសថៃគឺជនជាតិ ចិននេះហើយ។ រីឯឡាវជាប្រទេសជិតខាងរបស់ថៃនោះ ខ្លួនអាចនឹងទាក់ទាញភ្ញៀវ ទេសចរណ៍ទាំងនោះឱ្យចេញពីថៃឆ្លៀតមកចូលឡាវបានតែម្តង។

នេះមិនមែនជាលើកដំបូងទេដែលឡាវព្យាយាមទាក់ទាញភ្ញៀវទេសចរណ៍ចិននោះ ព្រោះថាចិនតែងតែជាប់លំដាប់យ៉ាងតិចបំផុតខាង៣នៃចំនួនអ្នកទេសចរណ៍ច្រើនជាងគេបំផុតរបស់ប្រទេសឡាវតាំងពីដើមរួចមកហើយ។

Source: Book Mundi

ទោះជាយ៉ាងណាក៏ដោយ ប្រទេសត្រូវបានគេមើលឃើញថាបានប្រើប្រាស់ភ្ញៀវទេសចរណ៍របស់ខ្លួននេះជាអាវុធដ៏មុតស្រួចនៅក្នុងការគ្រប់គ្រង ក៏ដូចជាជះឥទ្ធិពលទៅលើប្រទេសដទៃ។ តួយ៉ាងដូចជានៅក្នុងប្រទេសកូរ៉េខាងត្បូង នៅពេលដែលប្រទេសនេះចាប់ផ្តើមកិច្ចសហប្រតិបត្តិរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិចទៅលើការបង្កើតប្រព័ន្ធការពារមីស៊ីលរួមគ្នានៅប្រទេសកូរ៉េខាងត្បូង វិស័យទេសចរណ៍ ដែលធ្លាប់តែស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងច្រើនក៏បានធ្លាក់ចុះដែរ។

ប្រទេសចិនបានយកលេសធ្វើការរឹតបន្តឹងក្រុមហ៊ុនទេសចរណ៍អនឡាយដែលនាំប្រជាជនចិនទៅកំសាន្តនៅប្រទេសកូរ៉េខាងជើង។ លទ្ធផល កូរ៉េខាងត្បូងត្រូវបាត់បង់ចំណូលរាប់ពាន់លានដុល្លារ ពោលគឺធ្លាក់ពី២១.១ពាន់លានដុល្លារនៅឆ្នាំ២០១៦ទៅត្រឹមតែ១៦.៨ពាន់លាន នៅឆ្នាំ២០១៧។​

Source: Backyard Travel

នេះគ្រាន់តែជាឧទាហរណ៍មួយនៃគុណវិបត្តិពឹងផ្អែកលើភ្ញៀវទេសចរណ៍របស់ប្រទេសមួយតែប៉ុណ្ណោះ ដូច្នេះហើយខណៈដែលឡាវសម្រេចចិត្តជ្រើសរើសការអភិវឌ្ឍប្រទេសខ្លួនដោយវិធីនេះគេក៏ត្រូវត្រៀមខ្លួនទទួលយកបញ្ហាទាំងនេះដែរ៕

X
5s