វៀតណាមនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងដោយសារការនាំចេញផលិតផលទៅក្រៅប្រទេស​



នៅត្រីមាសទី១ឆ្នាំ២០១៨ប្រទេសវៀតណាមបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានការបោះផ្សាយ IPO ធំជាងគេ ដែលបានដណ្ដើមតំណែងប្រទេស សិង្ហបុរី កូរ៉េ និង អូស្រ្ដាលី។ កំណើនទីផ្សារសេដ្ឋកិច្ចក្នុងទីក្រុងហូជីមិញបានផ្ទុះឡើង និងមានកំណើនផលិតផលសរុបក្នុងស្រុក (GDP)បានកើនឡើង៧% ជារៀងរាល់ឆ្នាំ។

ការចុះកិច្ចព្រមព្រៀងយោគយល់គ្នាជាដៃគូអន្ដរជាតិប៉ាស៊ីភ្វិក (The Comprehensive and Progressive Agreement for Trans Pacific Partnership (CPTPP) និង​កិច្ចព្រមពៀងពាណិជ្ជកម្មសេរី (the EU-Vietnam Free Trade Agreement (EVFTA) ត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងនៅក្នុងឆ្នាំនេះ ដែលនេះនឹងជួយជម្រុញដល់សេដ្ឋកិច្ចវៀតណាមឲ្យកាន់តែរីកចម្រើនជាងខ្លាំងក្លាជាងមុន និងក្លាយជាប្រទេសប្រកួតប្រជែងមួយដែលមានសេដ្ឋកិច្ចប្រកួតប្រជែងក្នុងសកលលោក។

ការរីកលូតលាស់របស់ប្រទេសវៀតណាមគឺដោយសារអ្នកដឹកនាំរបស់ប្រទេសនេះបានដោះស្រាយលើចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចដែលផ្ដោតខ្ពស់ទៅលើការផលិតផលត្រូវនាំចេញយកទៅបរទេស។ យុទ្ធសាស្រ្ដនេះ​បានទាក់ទាញវិនិយោគបរទេសមកវិនិយោគជាហូរហែរ ដូចជា ជប៉ុន សាធារណៈរដ្ឋកូរ៉េ តៃវ៉ាន់ និងសឹងតែ ៩០ភាគរយដែលជាក្រុមហ៊ុនផលិតកម្ម។

គួរឲ្យដឹងផងដែរថា វៀតណាមបានក្លាយជាផ្នែកមួយផ្គត់ផ្គង់ទំនិញជាច្រើនទូទាំងសកលលោក ដូចជា ទូរស័ព្ទស្មាតហ្វូន និង គ្រឿងអេឡិចត្រូនិកជាដើម។  

រដ្ឋាភិបាលវៀតណាមបានរៀបចំផែនការធ្វើសមាហរណកម្មសហគ្រាសដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីនេះវៀតណាមមានប្រជាជនជាង ៩៥ លាននាក់សុទ្ធតែទទួលបានការអប់រំ ហើយសុទ្ធតែជាធនធានសំខាន់ដែលនឹងជួយដល់ភាពរីកចម្រើនបានយ៉ាងឆាប់រហ័ស៕

X
5s