សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានកើនឡើង ៩៤%កាលពីម្សិលមិញ​



ពិន្ទុសន្ទស្សន៍ផ្សារមូលបត្រកម្ពុជាពេលបិទផ្សារកាលពីម្សិលមិញមានចំនួន ៥៣៣,០៩ ពិន្ទុ គឺកើនឡើងចំនួន ១១,៨៤ពិន្ទុ ស្មើរនឹង ២.២៧%ភាគរយ ដែលមានតម្លៃជួញដូរសរុប ១៤៦ ៩០៩ ៧៨០ រៀល (36,599 ដុល្លារសហរដ្ឋអាមេរិក)។ បរិមាណភាគហ៊ុនដែលជួញដូរកាលពីម្សិលមិញមានចំនួន ៣០ ៧០៦ ហ៊ុន គឺកើនឡើងចំនួន៩៤%។ វិនិយោគិនក្នុងស្រុកបានលក់ហ៊ុនរបស់ខ្លួនចំនួន ៣៧% ទិញមកវិញចំនួន ៥៣%។ វិនិយោគិនបរទេសបានលក់ ៦៣% និងទិញមកវិញចំនួន ៥៣%៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ SBI Royal Securities Plc

X
5s