ចំណូល Samsung & LG ធ្លាក់ចុះដូច Apple គួរឲ្យកត់សម្គាល់
ដូចដែលប្រិយមិត្តមិត្តអ្នកអានបានជ្រាបរួចមកហើយថា ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានធ្លាក់ចុះធ្វើឲ្យផ្សារមូលបត្រអាមេរិកទាំងមូល កក្រើក កាលពីសប្ដាហ៍មុនក៏ប៉ុន្ដែក្រុមហ៊ុនមួយនេះមិនបានជិះទូកផ្សងព្រេងតែម្នាក់ឯងនោះទេ គឺមានក្រុមហ៊ុនយក្សពីរផ្សេងទៀតក៏ជិះទូកជាមួយដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដែលមានដើមកំណើតពីប្រទេសកូរ៉េខាងត្បូង គឺក្រុមហ៊ុនSamsung និង ក្រុមហ៊ុន LG ក៏មិនសូវមានហុងស៊ុយប៉ុន្មានដែរ។
ក្រុមហ៊ុន Samsung បានប្រកាសពីចំណូលដែលខ្លួនរកបានក្នុងរយៈពេលបីខែចុងក្រោយគិតត្រឹមខែធ្នូមកនេះ ធ្លាក់ចុះចំនួន ២៩%ស្មើរនឹងទឹកប្រាក់ ១០,៨ទ្រីលានវ៉ុន ស្មើនឹង ៩,៦៧ ពាន់លានដុល្លារសហរដ្ឋអាមេរិកបើធៀបទៅឆ្នាំមុនៗ។
គួរបញ្ជាក់ផងដែរថា ការធ្លាក់ចុះរបស់ក្រុមហ៊ុន Samsung មកពីបញ្ហាផលិត Memory Chip មិនគ្រប់គ្រាន់ផ្គត់ផ្គង់ដល់ការផលិត បូករួមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ក្រុមហ៊ុន Samsung រំពឹងទុកថា ក្រុមហ៊ុនរបស់ខ្លួននឹងមានការរីកចម្រើនឡើងវិញនៅពាក់កណ្ដាលឆ្នាំនេះ។
ក្រោយពីក្រុមហ៊ុន Samsung បានប្រកាសពីចំណូលរបស់ខ្លួនធ្លាក់ចុះរួចហើយនោះ។ ក្រុមហ៊ុន LG ក៏បានប្រកាសចំណូលក្រុមហ៊ុនរបស់ខ្លួនបានធ្លាក់ចុះ ៨០% ដែរ។ ក្រុមហ៊ុនមួយនេះរកចំណូលបានប្រមាណជាង ៧៥,៨ ពាន់លានវ៉ុន ស្មើរនឹង ៦៧ពាន់លានដុល្លាសហរដ្ឋអាមេរិកក្នុងរយៈពេលបីខែចុងក្រោយគិតត្រឹមខែធ្នូ។ ក្រុមហ៊ុនLG នៅមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដចំពោះការធ្លាក់ចុះរបស់ខ្លួននៅឡើយទេ ប៉ុន្ដែក្រុមហ៊ុនដែលមានដើមកំណើតក្នុងប្រទេសកូរ៉េខាងត្បូងទាំងពីរនេះ នឹងធ្វើការបញ្ជាក់ពីចំណូលរបស់ពួកគេនៅចុងខែមករានេះ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖androidpolice