សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះ៥.០៥ពិន្ទុកាលពីម្សិលមិញ​



ពិន្ទុសន្ទស្សន៍ផ្សារមូលបត្រកម្ពុជាពេលបិទផ្សារកាលពីម្សិលមិញមានចំនួន ៥២១.២៥ ពិន្ទុ គឺធ្លាក់ចុះចំនួន ៥.០៥ពិន្ទុ ស្មើរនឹង ០.៩៦%ភាគរយ ដែលមានតម្លៃជួញដូរ ៣៧ ៧២១ ៣៥០ រៀល (34,336 ដុល្លារសហរដ្ឋអាមេរិក)។ បរិមាណភាគហ៊ុនដែលជួញដូរកាលពីម្សិលមិញមានចំនួន ១៥.៨៤១ ហ៊ុន គឺធ្លាក់ចុះចំនួន 0.៨%។ វិនិយោគិនក្នុងស្រុកបានលក់ហ៊ុនរបស់ខ្លួនចំនួន ៦៤% ទិញមកវិញចំនួន ៨១%។ វិនិយោគិនបរទេសបានលក់ ៣៤% និងទិញមកវិញចំនួន ១៨%និងក្រុមហ៊ុនមូលបត្រ បានទិញ១%៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ SBI Royal Securities plc.

X
5s