គម្រោងរោងចក្រពីរនៅខេត្តកណ្ដាលផ្ដល់ឱកាសការងារបានជិត៥ពាន់កន្លែង​



ក្រុមហ៊ុន​ចំនួន​ពីរ​និង​លេច​ជា​រូប​រាង​ឡើង​នា​ទឹក​ដី​ខេត្ត​កណ្ដាល​ដែល​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​រហូត​ដល់​៤,៧៩៤​កន្លែង បន្ទាប់​ពី​គណៈកម្មាធិការ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញា​ប័នបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ពីរ​គឺ ទី​មួយ​ក្រុមហ៊ុន​“THE SOUL GEAR (CAMBODIA) CO.,LTD.” និង​ទី​ពីរ​“JIE RUI FENG (CAMBODIA) LEATHER CO.,LTD.”។

ក្រុមហ៊ុន​“THE SOUL GEAR (CAMBODIA) CO.,LTD.” គម្រោងបង្កើត​រោងចក្រ​ផលិតកាបូប និង​កាត់ដេរ​សម្លៀក​ក​បំពាក់ ដែល​មានទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគ​ប្រមាណ​ ១៤,៩៨លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣.៩០៤កន្លែង។

ក្រុមហ៊ុន“JIE RUI FENG (CAMBODIA) LEATHER CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្ត កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៣,៦៥​លានដុល្លារអាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៩០កន្លែង៕

X
5s