​​ក្រុមហ៊ុន​ជួញដូរ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ថា ​​១០​ឆ្នាំ​ទៀត​​ទើប​តម្លៃ​ប្រេង​អាច​ឡើង​ថ្លៃ​​វិញ​​



តម្លៃ​ប្រេង​នឹង​នៅ​តែ​បន្ត​ធ្លាក់​ចុះ​​​​​រហូត​ដល់​​ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត​​ ​ដោយ​សារ​តែ​​កំណើន​យឺតយ៉ាវ ​​​នៃ​សេដ្ឋកិច្ច​​របស់​​​ប្រទេស​ចិន​​​​។ នេះ​បើ​យោង​ទៅ​តាម​​ ​​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​Vitol Group Bv ​ដែល​ជា​ក្រុមហ៊ុន​ជួញដូរ​ថាមពល​ដ៏​ធំ​បំផុត​ របស់​ពិភពលោក​។ ​ លោក​Ian Taylor​​​ ជា​នាយក​ប្រតិបត្តិ​របស់​ Vitol Group Bv​​​ ប្រាប់​សារព័ត៌មាន​Bloomberg​ថា៖« ​វា​ពិត​ជា​ពិបាក​ណាស់ ​​ក្នុង​ការ​រង់​ចាំ​ការ​កើន​ឡើង​នៃ​​​តម្លៃ​ប្រេង​​នេះ។ តម្លៃ​ប្រេង​វា​អាច​ នឹង​កើន​ទៅ​ដល់​ពាក់​កណ្ដាល​៥០ដុល្លារ ក្នុង​មួយ​បារ៉ែល​សម្រាប់​១០​ឆ្នាំ​ទៅ​មុខ​»។ ក្រុម​ហ៊ុន​Vitol ធ្វើ​ជំនួញ​​​ប្រេង​​ច្រើន​ជាង​៥លានបារ៉ែល​ក្នុង​មួយ​ថ្ងៃ ​​​ដែល​វា​អាច​​គ្រប់​គ្រាន់​​​​​​ដល់​តម្រូវ​ការ​ នៃ​ប្រទេស​អាល្លឺម៉ង់ ​​​បារាំង​​​​​​​ ​និង​ ​អេស្ប៉ាញ​។ ​​​​​​​​​​​​លោក​ Taylor បាន​និយាយ​ថា​​ ​តម្លៃ​ប្រេង​នេះ​នឹង​គ្មាន​ថ្ងៃ​​អាច​លើស​១០០​ដុល្លារ​នោះ​ទេ ​ដោយ​សារ​តែ​​ការ​ផ្គត់​ផ្គង់​គឺ​វា​ច្រើន​ហួសហេតុ​ពេក​​​នៅ​ពេល​ដែល​​សេដ្ឋកិច្ច​ពិភព​លោក​មាន​បញ្ហា​។​ ​លើស​ពី​នេះ​ទៅ​ទៀត​ប្រទេស​អ៊ីរ៉ង​កំពុង​តែ​​​​​​វិល​ត្រ​លប់​មក​កាន់​ជំនួញ​ប្រេង​វិញ​ ដែលធ្វើឲ្យផ្គត់ផ្គត់ប្រេងគឺសម្បូរនៅលើទីផ្សារ៕ ​ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា
X
5s