Hauwei ពិតជាមានបំណងអាក្រក់លើអាមេរិកមែនឬទេ ទើបកូនស្រីស្ថាបនិកត្រូវចាប់ខ្លួន?
រឿងដែលទទួលបានការចាប់អារម្មណ៍ខ្លាំង រវាងចិន និងអាមេរិក ក្រៅពីបញ្ហាពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ គឺរឿងលោកស្រី ម៉េង វ៉ាន់ចូវ (Meng wanzhou) ដែលជាកូនស្រីនិងជាប្រធានផ្នែកហិរញវត្ថុ (CFO) របស់ស្ថានិករបស់ក្រុមហ៊ុន Hauwei ត្រូវបានរដ្ឋាភិបាលនៃប្រទេសកាណាដា ធ្វើតាមសំណើររបស់ប្រទេសអាមេរិកចាប់ខ្លួនលោកស្រីក្នុងបទចោទប្រកាន់មួយពាក់ព័ន្ធបញ្ហារ រំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលដាក់ទៅលើប្រទេស អីរ៉ង និង កូរ៉េខាងជើង ដែលឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅផ្លូវការរបស់ក្រុមហ៊ុន Hauwei មានឈ្មោះ Sky.com ទៅធ្វើពាណិជ្ជកម្មនៅប្រទេសអីរ៉ង់ដែលចោទប្រកាន់ថា លោកស្រីបានប្រឆាំងនឹងអាមេរិកហើយសហការជាមួយប្រទេស អឺរ៉ង ក្នុងការផលិតទូរស័ព្ទដោយមានបំពាក់បច្ចេកវិទ្យា 5G របស់ខ្លួនហើយនាំចូលមកក្នុងអាមេរិកដោយមានគោលដំណងមិនល្អឬចង់ស៊ើបការក្នុងប្រទេសអាមេរិក រដ្ឋាភិបាលកាណាដាបានឃាត់ខ្លួនលោកស្រីម៉េងពេលដែលលោកស្រី បានធ្វើការផ្លាស់ប្ដូរជើងហោះហើរក្នុងប្រទេសកាណាដា។
បច្ចេកវិទ្យា 5G ដែលទើបបង្កើតឡើងដោយក្រុមហ៊ុន Huawei ជាបច្ចេកវិទ្យាថ្មីដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ត្រូវបានសហរដ្ឋអាមេរិកយកមកសិក្សារ។ បច្ចេកវិទ្យាមួយនេះ ត្រូវបានអះអាងថា មានសម្ថភាពខ្ពស់ក្នុងការនាំយកព័ត៌មាន ឬ ទិន្នន័យរបស់អ្នកប្រើប្រាស់បានយ៉ាងល្អ និង រហ័សដែលជាចំនុចមួយធ្វើឲ្យសហរដ្ឋអាមេរិកសម្រេចឃាត់ខ្លួនលោកស្រីម៉េងទុក។ យោងតាមប្រព័ន្ធតុលាការប្រទេសកាណាដាបានបញ្ជាក់ថា ករណីលោកស្រីម៉េង អាចប្រឈមមុខនឹងជាប់ពន្ធធនាគាររហូតដល់ ៣០ឆ្នាំ។
បន្ទាប់ពីការចាប់ខ្លួនលោកស្រី ម៉េង ដែលជា CFO នៃក្រុមហ៊ុន Hauwei រួចហើយមកនោះ មានព័ត៌មានលិចឮថា មានការឃុំខ្លួនជនជាតិកាណាដាចំនួន ១៣នាក់ នៅក្នុងប្រទេសចិនផងដែរ ដែលទំនងជាការឆ្លើយតបនឹងបញ្ហានេះ។
មនុស្ស ៨នាក់ត្រូវបានដោះលែងមកវិញក្នុងចំណោមមនុស្សទាំង ១៣នាក់នោះ។ ការចាប់ខ្លួនរបស់លោកស្រីម៉េង នៅមានភាពមិនច្បាស់លាស់នូវឡើយ ដោយសារតែរដ្ឋាភិបាល អាជ្ញារក្រម នៅក្នុងប្រទេសកាណាដាមិនបញ្ចេញមូលហេតុរឿងក្ដីនេះឲ្យបានច្បាស់លាស់ទេ។
គួរបញ្ជក់ផងដែរថារដ្ឋាភិបាលនៅប្រទេសកាណាដាបាននិយាយជាច្រើនលើកជាច្រើនសារថាការចាប់ខ្លួនលោកស្រី និងជនជាតិកាណាដាគ្មានការពាក់ព័ន្ធគ្នានោះទេ ប៉ុន្ដែអ្នកការទូតលោកខាងលិចដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងជាអតីតអ្នកការទូតកាណាដា បាននិយាយថា ពួកគេជឿថាការឃុំឃាំងនេះគឺជាការសងសឹករបស់ចិនដោយកាណាដាបានឃុំឃាំងលោកស្រីម៉េង។
យោងតាមគេហទំព័រ Reuters លោកស្រីម៉េង ត្រូវដោះលែងឱ្យនៅក្រៅពន្ធនាគារដោយចំណាយទឹកប្រាក់ ១០ លានដុល្លាសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ធ្នូកន្លងទៅនេះ។ សព្វថ្ងៃ លោកស្រីកំពុងរស់នៅក្នុងផ្ទះនៅក្នុងទីក្រុង Vancouver។ ប្រធានផ្នែកហិរញ្ញវត្ថុវ័យ ៤៦ឆ្នាំរូបនេះទោះបីរស់នៅក្នុងផ្ទះក្ដីក៏ត្រូវបានដាក់គេកងជើងអេឡិចត្រូនិច(Bracelet GPS tracking device) ដើម្បីតាមដានសកម្មភាពចាប់ពីម៉ោង ៦ព្រឹកដល់ ១១យប់ដែរ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ The Guidian & Reuters