លំនៅដ្ឋានតម្លៃទាប-មធ្យម ​ចេញលក់៤ទីតាំងព្រមគ្នា ជាមួយការបង់រំលោះគ្មានការប្រាក់​



ភ្នំពេញ៖ គម្រោងលំនៅដ្ឋានតម្លៃ ទាប និងមធ្យម ៤ ទីតាំងផ្សេងគ្នា ត្រូវបានបើកដំណើរការលក់ជាផ្លូវការក្នុងពេលតែមួយ នាព្រឹក ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩នេះ ដែលជាការវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុន CUS LAND ក្រោមទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិកនៅលើផ្ទៃដី៣០ ហិកតា។

គម្រោងទាំង៤ សុទ្ធសឹងតែស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពល៖ គម្រោងទី ១ ស្ថិត នៅ សង្កាត់ជើងឯក ខ័ណ្ឌដង្កោរ ក្បែរគម្រោង ផ្សារ អ៊ីអន ៣, គម្រោងទី២ ស្ថិតនៅក្បែរ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, គម្រោងទី៣ ស្ថិតនៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលកំពុងមានការរីកចម្រើនខ្លាំងក្នុងវិស័យលំនៅដ្ឋាន និងគម្រោងទី៤ ស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ ជាប់នឹងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿន ភ្នំពេញ កំពង់សោម ។

ថ្លែងក្នុងពិធីបើក លក់គម្រោងលំនៅដ្ឋានតម្លៃទាប និងមធ្យមនាថ្ងៃទី ៧ មករានេះ នៅក្នុងសង្កាត់ឪឡោក លោកជំទាវ ស ឃុនដារ៉ា ម្ចាស់ គម្រោងខាងលើអោយដឹងថា ដោយសារ តែចង់ចូលរួមចំណែក សម្រួលដល់ប្រជាពលរដ្ឋ មានចំណូលទាប និង មធ្យម អាចមាន លទ្ធភាព ទិញផ្ទះ រស់នៅបានសមរម្យ ទើបសម្រេចបង្កើតគម្រោងលំនៅទាំងនេះឡើង ហើយលំនៅដ្ឋានបែបទំនើបនេះមានតម្លៃចាប់ពីជាង ២០០០០ ដុល្លារអាមេរិកឡើងទៅប៉ុណ្ណោះ ដែលអតិថិជនអាចទិញបង់រំលោះនៅក្នុងលក្ខខណ្ឌងាយស្រួល ព្រមទាំងគ្មានការប្រាក់ រយៈពេល២ឆ្នាំ ហើយបញ្ជុះតម្លៃរហូតដល់ ១៥០០ដុល្លារ។

អ្វីកាន់តែពិសេស ក្រុមហ៊ុនក៏មានសេវាកម្មទទួលទិញវិញ ប្រសិនបើអតិថិជនចង់លក់អោយក្រុមហ៊ុនវិញ ដោយផ្ដល់នូវអត្រាចំណេញ១៥ភាគរយនៃតម្លៃផ្ទះ ឬវាយតម្លៃផ្ទះតាមទីផ្សារជាក់ស្ដែងទៀតផង។ ម្ចាស់គម្រោងខាងលើបន្តថា សម្រាប់អតិថិជន៥០នាក់ដំបូងដែលបានកក់ចាប់ពី៥០០ដុល្លារឡើងទៅ នឹងមានឱកាសទទួលតូប លក់ក្នុងផ្សារដោយឥតគិតថ្លៃទៀតផង។

លោកជំទាវបន្តថា ក្រៅពីស្វែងរកទីតាំងល្អៗនៅលើតំបន់ ដែលមានសក្ដានុពលសម្រាប់ អតិថិជន ហើយនោះ ក្រុមហ៊ុន ក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើគុណភាពសំណង់ ធ្វើយ៉ាងណា ធានាបាននូវគុណភាពខ្ពស់សោភណ្ឌភាពស្អាតព្រមទាំងតម្លៃទាបសមរម្យ ។ ដោយឡែក ចំពោះហេដ្ឋារចនា សម្ព័ន្ធផ្លូវទឹក ប្រព័ន្ធលូ និង អគ្គិសនីជាដើម ក៏ត្រូវបានគិតគូដោយយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញផងដែរ ។

ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានវត្តមានចូលរួមក្នុងពិធីសម្ពោធគម្រោងអភិវឌ្ឍនេះ បានសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះវត្តមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃទាប និងធម្យម របស់ក្រុមហ៊ុន CUS Land ដោយបានសង្កត់ធ្ងន់ថា គម្រោងនេះ នឹងអាចចូលរួមចំណែកផ្ដល់នូវការរស់នៅថ្មី ដល់អ្នកដែរ មានចំណូលទាប និងមធ្យម អាចមានលទ្ធភាព រស់នៅក្នុងទីតាំងមួយដ៏ល្អ។

ឯកឧត្តម បានគូសបញ្ជាក់ថា  ក្នុងពេលអនាគតដ៏ខ្លីទីតាំងនេះនឹងក្លាយទៅជាទីប្រជុំជនដ៏សំខាន់មួយ ខណៈគម្រោង ១ចំនួនបាននឹងកំពុងអភិវឌ្ឍនៅទីនោះជាក់ស្ដែង ដូចជា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ រោងចក្រ បុរី ហើយក៏ស្ថិតក្បែរកន្លែងវាយកូនហ្គោកប់ស្រូវផងដែរ ដែលនឹងធ្វើឲ្យតម្លៃអចលនទ្រព្យក្នុងទីតាំងនោះអាចនឹងមានតម្លៃខ្ពស់។

សូមបញ្ជាក់ថា សូមបញ្ជាក់ថា ក្រុមហ៊ុន CUS LAND ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CUS GROUP ដែលក្នុងនោះរួមមានសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS  និង ក្រុមហ៊ុនលក់គ្រឿងសំណង់ជាដើម។ ផ្អែកលើជោគជ័យដ៏រឹងមាំរហូតមកទើប សម្រេចឈានជើងចូលក្នុងវិស័យអចលទ្រព្យនេះបន្ថែមទៀត ដោយឈរលើទស្សនវិស័យចួលរួមចំណែកជួយអោយអ្នកមានចំណូលទាប និង មធ្យម អាចទទួលបានផ្ទះរស់នៅសមរម្យ៕

X
5s