តម្លៃមាសហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាននៅទីផ្សារអាមេរិក នៅរយៈពេល៧ខែចុងក្រោយនេះ
តម្លៃមាសនៅសហរដ្ឋអាមេរិក ហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៧ខែចុងក្រោយនេះ ហើយជាមួយគ្នានោះ ក្រុមអ្នកវិនិយោគលើវិស័យមួយនេះ បានហ៊ានភ្នាល់ថា តម្លៃមាសនឹងកើនឡើងខ្លាំងជាងនេះទៀត មុនខែមេសាខាងមុខ។
តម្លៃមាសនៅសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ១ ២០០ ដុល្លារអាមេរិក ក្នុងមួយអោនស៍ជាលើកដំបូងចាប់តាំងពីខែ មិថុនាឆ្នាំ២០១៥មក។
ស្របពេលដែលតម្លៃមាសមានការកើនឡើងគួរឲ្យកត់សម្គាល់បែបនេះ ទំហំទឹកប្រាក់ក្នុងការជួញដូរនៅអាមេរិក គឺក៏កើនឡើងដែរ គឺរហូតដល់២,៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៦នេះ ដែលជាចំនួនដ៏ច្រើនបំផុត គិតចាប់ពីខែកក្កដាឆ្នាំមុនមក៕
ដោយ៖ អ៊ុន ភក្តី