ក្រុមហ៊ុនយក្សធំៗខាតបង់ទឹកប្រាក់ពាន់លានដុល្លារក្នុងឆ្នាំ២០១៨
ការធ្លាក់ចុះផ្សារមូលបត្រអាមេរិកនៅចុងឆ្នាំ ២០១៨ បានធ្វើឲ្យក្រុមហ៊ុនមួយចំនួនត្រូវខាតបង់លុយមិនស្ទើរនោះឡើយ។ ចំនួនលុយខាតបង់ត្រូវបានដកចោលចេញពីតារាងតុល្យការរបស់ក្រុមហ៊ុននីមួយៗមួយរំពេច។ យ៉ាងណាក៏ដោយល្បែងតែងតែមានចាញ់ ឈ្នះអីចឹងហើយ។ តើក្រុមហ៊ុនណាខ្លះឈ្នះក្នុងផ្សារមូលបត្រ ហើយក្រុមហ៊ុនណាខ្លះចាញ់ជាទម្ងន់ក្នុងផ្សារមូលបត្រអាមេរិកកាលពី២០១៨កន្លងផុតទៅនេះ ?
អ្នកឈ្នះ
ក្រុមហ៊ុនAmazonបង្កើតឡើងដោយលោក Jeff Bezos ជាក្រុមហ៊ុន Ecommerc ដែលធំជាងគេក្នុងពិភពលោក។ ទីផ្សារមូលធនរបស់ក្រុមហ៊ុននេះបានកើនឡើងរហូតដល់ ២៨ពាន់លានដុល្លារសហរដ្ឋអាមេរិក (ប៊ីលាន)ឯណោះ។ កាលពីឆ្នាំ ២០១៨ក្រុមហ៊ុននេះបានរកប្រាក់ចំណូលឲ្យរូបលោកចំនួន ១២៥ពាន់លានដុល្លារ ធ្វើឲ្យលោក Bezos ក្លាយជាវិនិយោគិនដែលមានលុយច្រើនជាងគេជាប់គ្នាពីរឆ្នាំមកហើយ។
លោក Tim Sweeney ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនហ្គេម Fortnite developer Epic Games ជាអ្នកឈ្នះទី២ក្នុងផ្សារមូលបត្រប្រចាំ២០១៨។ ហ្គេមរបស់លោករកចំណូលឲ្យបានចំនួន ៣,៦ពាន់លានដុល្លាសហរដ្ឋអាមេរិក (ប៊ីលាន)។
អ្នកចាញ់
ក្រុមហ៊ុនយក្សហ្វេសប៊ុកក្នុងរយៈពេល ១២ ខែចុងក្រោយនេះប្រឈមមុខនឹងរឿងរ៉ាវជាច្រើន។ សាធារណជនបានដឹងអំពីការរំលោភបំពានទិន្នន័យជាច្រើន ហើយតម្លៃភាគហ៊ុនរបស់ Facebook ទៀតសោតបានធ្លាក់ចុះយ៉ាងខ្លាំង។
ក្រុមហ៊ុន Evan Spiegel និង Snapchat (Snap Inc.)
នៅពេលបោះផ្សាយហ៊ុនដំបូង ក្រុមហ៊ុន Snap chat ទទួលបាន ៥.៥០ដុល្លារក្នុងមួយហ៊ុន។ ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនមួយនេះបានខាតបង់និងប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណេញរបស់ខ្លួន។តម្លៃហ៊ុនរបស់ Snap chat បានធ្លាក់ចុះមកនូវត្រឹម $4.99 ។ ការធ្លាក់ចុះមួយធ្វើឲ្យ Snap chat បុកពោះបន្ដិចជាមួយដៃគូរប្រកួតប្រជែងរបស់ខ្លួនដូចក្រុមហ៊ុន Facebook, Twitter, និង Instagram។ តារាល្បីៗ និងអ្នកប្រើប្រាស់Snap chatទូទៅ ជាច្រើនបានរិះគន់យ៉ាងចាស់ដៃទៅលើបញ្ហាដែលក្រុមហ៊ុននេះបានផ្លាស់ប្ដូកម្មវិធីការប្រើប្រាស់របស់ខ្លួន និងការដាក់បង្ហាញផ្ទាំងពាណិជ្ជកម្មផ្សេងៗដែលផ្ដល់ភាពរំខានដល់អ្នកប្រើប្រាស់៕