ភាគហ៊ុនក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ
ភាគហ៊ុនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ក្រុមហ៊ុនApple បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះបានប្រកាសជាសារធាណៈថាចំណូលរបស់ខ្លួនបានធ្លាក់ចុះក្នុងថ្ងៃវិស្សមកាលកន្លងផុតទៅនេះវាហួសនឹងការរំពឹងទុក។
លោកនាយកប្រតិបត្ដិ Tim Cook បានបញ្ចាក់នៅក្នុងសំបុត្រដែលគាត់បានផ្ញើរទៅកាន់ភាគហ៊ុនិកកាលពីថ្ងៃពុធរបស់គាត់ថា ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ហួសពីរំពឹងទុកដោយសារបញ្ហាការលក់ និង បញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ជាមួយនឹងភាពល្អក់កករជាមួយនឹងការដឹកជញ្ជូនរវាងប្រទេសចិន និង សហរដ្ឋអាមេរិក។
ក្រុមហ៊ុនដៃគូរធំៗ(Supplier) ជាមួយក្រុមហ៊ុនអេបផល មានដូចជា ក្រុមហ៊ុន STM អេឡិចត្រូនិចដែលជាក្រុមហ៊ុនបង្កើតរូបភាព និង Proximity Sensor សម្រាប់ទូរស័ព្ទ iPhone ភាគហ៊ុនក្រុមហ៊ុមួយនេះបានធ្លាក់ចុះជាង ៩ %។
(Proximity Sensor គឺឧបករណ៍អេឡិចត្រូនិចដែលអាចរកឃើញវត្តមានរបស់វត្ថុនៅក្នុងបរិវេណរបស់វាដោយគ្មានទំនាក់ទំនងរាងកាយពិតប្រាកដ។ ដើម្បីដឹងពីវត្ថុ Sensor ជិតរើឬបញ្ចេញកាំរស្មីវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដែលជាធម្មតាមានទំរង់ជាពន្លឺអ៊ីនហ្វ្រារ៉េដនិងដឹងពីការឆ្លុះបញ្ចាំងដើម្បីកំណត់ចម្ងាយឬចម្ងាយនៃវត្ថុពីឧបករណ៏)។
Skywords Solution ជាក្រុមហ៊ុនបង្កើត wireless chips ភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះបានធ្លាក់ចុះជាង ៥%។
Cirrus Logic ជាអ្នកផ្គត់ផ្គង់ Audio chip សម្រាប់ក្រុមហ៊ុន Apple ភាគហ៊ុនបានធ្លាក់ចុះ ជាង ៧% ភាគរយ។
AMS ជាក្រុមហ៊ុននៅ ប្រទេស អូស្រ្ដាលីដែលជាក្រុមហ៊ុនផលិត facial recognition sensors សម្រាប់ទូរស័ព្ទ iPhoneX ភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះបានធ្លាក់ចុះ ១៧% ក្នុងការជួញដូរពីវិនិយោគិនបរទេស៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ CNN