ទោះ​រដ្ឋាភិបាល​មើល​មុខ​គ្នា​មិនសូវ​ចំ​ Elon Musk ដំឡើង​រោងចក្រ​ខ្នាត​យក្ស​នៅ​ចិន​​




នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla លោក​ Elon Musk ​បាន​​ប្រកាស​​សាងសង់​រោង​ចក្រ​​ខ្នាត​ធំ​ Tesla Gigafactory នៅ​ទីក្រុង​សៀងហៃ​ ​ដែល​ជា​គម្រោង​ធំ​មួយ​​ដែល​លោក​អាច​គេច​ផុត​បាន​មួយ​ចំនួន​ពី​ក្រញាំ​ពន្ធ​ដែល​រដ្ឋាភិបាល​ត្រាំ ​ទើប​ដំឡើង​​​មក​លើ​ចិន។

​រោង​ចក្រ​ថ្មី​នេះ​ ត្រូវ​បាន​ប្រកាស​តាំង​ពី​ខែ​កក្កដា​ ហើយ​ការ​សាងសង់​អាច​នឹង​រួច​រាល់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៩ នេះ។ ​ទោះ​ជា​យ៉ាង​ណា​ផ្នែក​ខ្លះនៃ​រោង​ចក្រ​នេះ​អាច​នឹង​បម្រើ​ការ​ផលិត​នៅ​​​រដូវ​ក្ដៅ​ឆ្នាំ​២០១៩ នេះ។

ចំណាត់​ការ​របស់​រដ្ឋាភិបាល​​អាមេរិក​​ កាល​ពី​ខែ​តុលា​​ ឆ្នាំ​កន្លង​ទៅ ​​ដែល​រដ្ឋាភិបាល​ចិន​បាន​តបត​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​អេឡិចត្រូនិក​​ Tesla ខ្លាំង​មែន​ទែន​ ពោល​គឺ​ពន្ធ​លើ​ការ​នាំ​ចូល​ប្រមាណ​ ៤០%​មក​លើ​ផលិតផល​រថយន្ត​ Tesla ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ទៀត​ទទួល​រង​នូវ​កម្រិត​ពន្ធ​តែ ១៥%​​ប៉ុណ្ណោះ។

​រោង​ចក្រ Tesla ដែល​មាន​វត្តមាន​នៅ​ទីក្រុង​សៀងហៃ​នេះ​ ​​ត្រូវ​បាន​សាងសង់​ក្នុង​ទំហំ​ទឹកប្រាក់ ២​ពាន់​លាន​ដុល្លារ​​ដែល​មាន​សមត្ថភាព​ផលិត​រថយន្ត​បាន​ប្រមាណ​ ៥​សែន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​តែ​ការ​ផ្គត់ផ្គង់​​ក្នុង​ទីផ្សារ​ចិន។

គួរ​បញ្ជាក់​ថា​ Tesla ​មាន​រោង​ចក្រ​ខ្នាត​ធំ​ប្រភេទ​ Gigafactories នៅ​ Nevada និង​នៅ​ Buffalo នៃ​ទីក្រុង​ New York ប៉ុន្តែ​វត្តមាន​នៅ​សៀងហៃ​គឺ​អាច​ជួយ​បង្កើត​បរិមាណ​រថយន្ត​អេឡិចត្រូនិក​ប្រមាណ​កើន​ឡើង​ពីរ​ដង​ បើ​គិត​ទៅ​លើ​តួលេខ​នៅ​ទូទាំង​ពិភពលោក៕​ ​​​​​

X
5s