​ហេតុផល​៣​យ៉ាង​សំខាន់ៗ ​ដែល​​​​ក្រុមហ៊ុន​​ត្រូវ​​ថ្នម​បុគ្គលិក ​ឲ្យ​ដូច​អតិថិជន​​



បុគ្គលិក​​ ​គឺ​ជា​កម្លាំង​ស្នូល​របស់​ក្រុមហ៊ុន ​នីមួយៗ​។ ​ ​​បើ​អ្នក​មិន​អាច​គ្រប់គ្រង​ពួកគេ​ឲ្យ​បាន​ល្អ​ទេ​នោះ ​​​ការងារ​ក្រុមហ៊ុន​ទាំង​មូល​ ​ប្រាកដ​ជា​ត្រូវ​ប្រឈម​បញ្ហា​មិន​ខាន​។ ​

ខាង​ក្រោម​នេះ ​គឺ​ជា​ហេតុផល​ចំនួន​៣​យ៉ាង​ដែល​អ្នក​ត្រូវ​​​ថ្នម​បុគ្គលិក​ឲ្យ​ដូច​អតិថិជន​៖​

​១) ​​​​ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការ​ចាក់ចេញ​

​​ក្រុមហ៊ុន​ជាច្រើន​តែងតែ​ប្រឈម​​បញ្ហា​ ​នៃ​ការ​ចាក់ចេញ​របស់​បុគ្គលិក​។ ​​តាម​ពិត​ទៅ​បុគ្គលិក​មិន​ចង់​ចេញ​ទៅ​ណា​ទេ ​ប្រសិនបើ​ក្រុមហ៊ុន​អាច​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ​ ដូច​ជា​ការ​លើកទឹកចិត្ត ​​​និង ​ការ​ផ្ដល់​ប្រាក់ខែ​សមរម្យ​ជា​ដើម​។ ​ប៉ុន្តែ​បើ​មិន​ដូច្នោះ​ទេ​ ​ប្រាកដ​ជា​ពួកគេ​ចាក់ចេញ​មិន​ខាន​។ ​​ដូច្នេះ​ហើយ ​​ក្នុង​នាម​អ្នក​ជា​​​ម្ចាស់ក្រុមហ៊ុន ឬ ​អ្នក​គ្រប់គ្រង​​ត្រូវ​តែ​​យក​ទុកដាក់​ដើម្បី​ ​បញ្ចៀស​បញ្ហា​នេះ​។

២) ​បង្កើន​ផលិតភាព​ការងារ​

ក្រុមហ៊ុន ​ឬ ​ថ្នាក់លើ​ណា​ដែល​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​បុគ្គលិក​របស់​ខ្លួន ​​មាន​ន័យ​ថា ​ពួកគេ​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឲ្យ​បុគ្គលិក​បង្កើន​ផលិតភាព​ការងារ​កាន់​តែ​ប្រសើរ​ជាង​មុន​។ ​បុគ្គលិក​​ភាគច្រើន ​ប្រាកដ​ជា​មាន​ការ​រំភើប​ក្នុង​ចិត្ត​ ​នៅ​ពេល​ដែល​ខ្លួន​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ហើយ​នឹង​ខិតខំ​អស់​ពី​លទ្ធភាព​​មិន​ខាន​។

៣) ​​យកចិត្ត​ទុកដាក់​បុគ្គលិក ​នោះ​បុគ្គលិក​នឹង​យកចិត្ត​ទុកដាក់​ចំពោះ​អតិថិជន​ដែរ​

​នៅ​ពេល​ដែល​ថ្នាក់​លើ​ប្រើ​កាយវិការ ​ឬ ​ពាក្យសម្ដី​មិន​សមរម្យ​​ដាក់​បុគ្គលិក​របស់​ខ្លួន ​​នោះ​បុគ្គលិក​ទាំង​នោះ​ក៏​មិន​អាច​​​​ប្រើប្រាស់​ពាក្យ​សម្ដី​ល្អ​​ដាក់​អតិថិជន​នោះ​ដែរ ​ព្រោះ​​ពួកគេ​ទទួល​អារម្មណ៍​មិន​ល្អ​បាត់​ទៅ​ហើយ​។ ​ដូច្នេះ​ហើយ ​បើ​អ្នក​ចង់​ថ្នម​អតិថិជន ​​ដំបូង​ឡើយ​ត្រូវ​ចេះ​ថ្នម​បុគ្គលិក​របស់​ខ្លួន​សិន ​បើ​មិន​ដូច្នោះ​ទេ ​​ប្រាកដ​ជា​ត្រូវ​ជួប​បញ្ហា​ធំ​មិន​ខាន​៕ ​

ដោយ​៖​​ ​អ៊ុន ​ភក្តី

X
5s