ទីក្រុងទាំង១០ក្នុងប្រទេសឥណ្ឌាដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងបំផុត
បើនិយាយអំពីទីក្រុងដែលមានការរីកចម្រើនខ្លាំងក្លា អ្នកប្រហែលជាគិតទៅដល់ទីក្រុងញូយ៉ក តូក្យូ ឬទីក្រុងឡុងជាដើម។ ប៉ុន្តែបើយោងទៅតាមកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ក្នុងទីក្រុងក្នុងតំបន់អាស៊ីជាពិសេសក្នុងប្រទេសឥណ្ឌា គឺនាំមុខប្រទេសដ៏ទៃទៀត។
បើយោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Oxford Economics ទីក្រុងទាំង១០ដែលមានចំណូលក្នុងស្រុកសរុប (GDP) កើនឡើងខ្ពស់ជាងគេគិតពីឆ្នាំ ២០១៩ ដល់ ២០៣៥ គឺស្ថិតក្នុងប្រទេសឥណ្ឌា។
ទីក្រុង Surat គឺជាទីក្រុងដ៏ធំមួយនៅភាគខាងជើងឈៀងខាងលិចរបស់រដ្ឋ Gujarat នឹងក្លាយជាទីក្រុងដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេក្នុងពិភពលោក។ ទីក្រុង Surat គឺជាទីក្រុងដ៏ល្បីល្បាញដោយសារតែវាគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងជាកន្លែងផលិតត្បូងពេជ្រ ហើយវាគឺជាកន្លែងដែលមានវិស័យ IT ខ្លាំងផងដែរ។ ទីក្រុងនេះត្រូវបានគេប៉ានស្មានថានឹងក្លាយជាផលិតផលក្នុងស្រុកសរុប (GDP) ដែលមានកំណើន ៩,២% គិតចាប់ពីឆ្នាំ ២០១៩ ដល់ ២០៣៥។
ចំណាត់ថ្នាក់លេខ២ គឹធ្លាក់លើទីក្រុង Agra ដែលនឹងមានកំណើន ៨,៦%។ ទីក្រុង Bengaluru ត្រូវគេស្គាល់ថាជា Silicon Valley របស់ប្រទេសឥណ្ឌាពីព្រោះតែការរីកឡើងនៃបច្ចេកវិទ្យានិងក្នុងហ៊ុនបង្កើតថ្មីនឹងមានសេដ្ឋកិច្ចរីកចម្រើន ៨,៥% ត្រឹមឆ្នាំ ២០១៥ ដែលធ្វើឲ្យទីក្រុងមួយនេះជាប់ចំណាត់ថ្នាក់លេខ ៣។
ក្រៅពីប្រទេសឥណ្ឌា ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នឹងមានការកើនឡើងលឿនផងដែរដែលមានចំនួន ៨,១% ប៉ុន្តែចំនួននេះនៅតែចាញ់ចំនួនក្នុងទីក្រុងរបស់ប្រទេសឥណ្ឌាដដែល។
ការសិក្សាស្រាវជ្រាវនេះធ្វើការសិក្សាទៅលើទីក្រុងចំនួន៧៨០ ហើយមានព្យាករណ៍ថាប្រទេស
ខាងក្រោមនេះគឺជាទីក្រុងទាំង១០ក្នុងប្រទេសឥណ្ឌាដែលមានការរីកចម្រើនសេដ្ឋកិច្ចខ្លាំងជាងគេក្នុងឆ្នាំ ២០១៩ ដល់ ២០៣៥៖