ផ្សារមូលបត្រអាមរិកមានការកើនឡើងវិញ ខណៈអាស៊ីកំពុងរង្គោះរង្គើនៅថ្ងៃដំបូងក្នុងឆ្នាំ ២០១៩
ផ្សារមូលបត្ររបសអាមេរិកមានការងើបឡើងមកវិញបន្ដិចកាលពីថ្ងៃពុធកន្លងទៅបន្ទាប់ពីថ្ងៃឆ្លងឆ្នាំ ២០១៩។
ផ្សារហ៊ុន Dow Jones បិទការលក់ដូរផ្សារហ៊ុនរបស់ខ្លួនក្នុងពិន្ទុ ១៨,៧៨ ដែលចំនួននេះខ្ពស់ ដែលមានតម្លៃ ២៣ ៣៤៦,២៤ ដុល្លារអាមេរិក បន្ទាប់ពីផ្សារហ៊ុនមួយនេះធ្លាក់ចុះ ៤០០ពិន្ទុក្នុងព្រឹកថ្ងៃពុធដដែល។ S&P ៥០០ កើនឡើង ០,១ភាគរយ មានតម្លៃប្រមាណ ៦ ៦៦៥,៩៤ ដុល្លារក្នុងមួយហ៊ុន ខណៈដែល Nasdaq ឡើងដល់ ០,៤៦ភាគរយ ដែលមានតម្លៃប្រហែល ៦ ៦៦៥,៩៤ ក្នុងមួយហ៊ុន។ S&P ៥០០ មានការធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូ ដែលខែនេះគឺជាខែដែលអាក្រក់ជាងគេចាប់តាំងពីវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨មក។
ក្រុមហ៊ុន Facebook និង អាម៉ាហ្សូន កើនឡើងប្រមាណ ៣,៥ភាគរយ និង ២,៥ ភាគរយ។
ងាកមកមើលផ្សារមូលបត្រអាស៊ីវិញដែលហាក់មានការរង្គោះរង្គើនៅថ្ងៃបើកការជួញដូរមូលបត្រដំបូងក្នុងឆ្នាំ ២០១៩។ Kospi របស់កូរ៉េខាងត្បូងធ្លាក់ចុះ ១,៥២ភាគរយ ដែលមានតម្លៃប្រមាណ ២ ០១០ ក្នុងមួយហ៊ុន នៅពេលដែល Samsung Electronics និង SK Hynix កើនឡើងប្រមាណ ០,១៣ភាគរយ និង ០,១៧ភាគរយ។
ASX 200 របស់អូស្រ្តាលី បិទការជួញដូរមូលបត្ររបស់ខ្លួនធ្លាក់ចុះ ១,៥៧ភាគរយ ដែលមានតម្លៃ ៥ ៥៥៧,៨០ដុល្លារក្នុងមួយហ៊ុន។ Australia and New Zealand Banking Group ធ្លាក់ចុះ ២,៤៥ភាគរយ ស្របពេលដែល Commonwealth Bank of National Austrialia Bank ធ្លាក់ចុះ ១,៨៣ ភាគរយ។ ផ្សារមូលបត្រសៀងហៃ ធ្លាក់ចុះ ១,១៥ភាគរយ ដែលមានតម្លៃប្រមាណ ២ ៤៦៥,២៩ ក្នុងមួយហ៊ុន និង ផ្សារមូលបត្រ Shenzhen បាត់បង់ ១,២៥ភាគរយត្រឹមថ្ងៃបិទបញ្ចប់ការជួយដូរ ក្នុងតម្លៃប្រហែល ៧ ១៤៩,២៧ក្នុងមួយហ៊ុន៕
ដោយ៖ លង់ វណ្ណៈ