រុស្ស៊ីអាចនឹងជួបបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ ២០១៩​



ប្រទេសរុស្ស៊ីប្រហែលនឹងជួបនូវបញ្ហាសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៩ ខណៈដែលអតិផរណាកើនឡើង ដោយសារតែហានិភ័យនៃទណ្ឌកម្មសេដ្ឋកិច្ច ការធ្លាក់ចុះនៃប្រាក់រុស្ស៊ី និងកំណើនពន្ធដារជាដើម នេះបើយោងតាមបោះឆ្នោតប្រចាំខែរបស់ Reuters។

កំណើនសេដ្ឋកិច្ចរុស្ស៊ីស្ថិតក្រោមកំណើនសេដ្ឋកិច្ចមធ្យមសកលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែការផ្លាស់ប្ដូររូបិយវត្ថុ ការធ្លាក់ចុះតម្លៃប្រេងសាំង និងទណ្ឌកម្មរបស់សហគមអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារប្រទេសនេះបានរំលោភទៅលើតំបន់ Crimea ដូចជាការរឹបអូសនាវារបស់អ៊ុយក្រែនចំនួន៣គ្រឿងកាលពីខែវិច្ឆិកាកន្លងទៅ ដែលនេះទំនងជាបន្ទុកបន្ថែមទៀតទៅលើទីក្រុងមូស្គូផងដែរ។

បន្ទាប់ពីមានកំណើនផលិតផលក្នុងស្រុកសរុបរហូតដល់ ១,៧ភាគរយក្នុងឆ្នាំ ២០១៨ ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីឃើញថាមានតំហយត្រឹមតែ ១,៤ភាគរយក្នុងឆ្នាំ ២០១៩វិញ នេះបើយោងតាមការទស្សទាយរួមគ្នា របស់អ្នកវិភាគនិងអ្នកសេដ្ឋកិច្ច។ ចំនួននេះស្ថិតនៅក្រោមការទស្សទាយរបស់ធនាគារពិភពលោកដែលបានទស្សទាយថាកំណើនសេដ្ឋកិច្ចសកលកើនឡើង ៣,‌១ភាគរយក្នុងឆ្នាំ ២០១៨។

ឆ្នាំបន្ទាប់នឹងកាន់តែមានភាពតានតឹង ដោយកំណើនសេដ្ឋកិច្ចនឹងមានកំណើនយឺតក្នុងពេលដែលមានការកើនឡើងតម្លៃពន្ធអាករតម្លៃបន្ថែម អត្រានៃប្រាក់កម្ចីនិងអតិផរណាមានការកើនខ្ពស់។ ការតំឡើងពន្ធដល់ទៅ២០ភាគរយដែលមានការកើនឡើងពី ១៨ភាគរយគឺត្រូវគេរំពឹងថានឹងធ្វើឲ្យអតិផរណាកើនឡើងទន្ទឹមគ្នាផងដែរ។

ការបោះឆ្នោតរបស់ Reuters បានបង្ហាញការវិភាគដែលរំពឹងថានឹងអតិផរណាឡើងរហូតដល់៤ភាគរយ ដែលចំនួននេះនឹងកើនឡើង៥ភាគរយត្រឹមឆ្នាំ ២០១៩។

ស្រដៀងគ្នានេះដែរ លោក Tatiana Evdokimova អ្នកសេដ្ឋកិច្ចវិទូនៅធនាគារ Nordea ក្នុងទីក្រុងម៉ូស្គូ បានមានប្រសាសន៍ថា ហានិភ័យនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការធ្លាក់ចុះនៃតម្លៃប្រេងសាំងអាចនឹងធ្វើឲ្យតម្លៃប្រាក់របស់រុស្ស៊ីមានការធ្លាក់ចុះ ដែលនឹងមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះទាំងមូល៕

ដោយ​៖ លង់ វណ្ណៈ

X
5s