ផ្សារហ៊ុនរបស់អេផលជួបប្រទះនូវការធ្លាក់ចុះធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ​



ផ្សារមូលបត្ររបស់ក្រុមហ៊ុនអេផលធ្លាក់ចុះប្រមាណ១០%កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបិទការជួញដូរហ៊ុនរបស់ខ្លួនក្នុងតម្លៃប្រមាណ ១៤២,១៩ដុល្លារអាមេរិកក្នុងមួយហ៊ុន ដែលនេះគឺជាតម្លៃដ៏ទាបបំផុតគិតចាប់ពីខែកក្ដដា ឆ្នាំ២០១៧មក។

ការធ្លាក់ចុះនេះគឺជាថ្ងៃមួយដ៏អាក្រក់បំផុតគិតចាប់ពីខែមករាឆ្នាំ ២០១៣ ហើយនេះក៏បង្ហាញឲ្យឃើញផងដែរថាវាជាពេលវេលាដ៏ពិបាកសម្រាប់ក្រុមហ៊ុនមួយនេះក្នុងឆ្នាំ ២០១៩ផងដែរ។

ការធ្លាក់ចុះផ្សារមូលបត្ររបស់ខ្លួននេះរុញច្រានក្រុមហ៊ុមអេផលឲ្យបាត់បង់តម្លៃទីផ្សាររបស់ខ្លួនរហូតដល់ជាង ៧០០ ពាន់លានដុល្លារ (ប៊ីលាន) ហើយធ្វើឲ្យក្រុមហ៊ុននេះស្ថិតនៅជាផ្សារហ៊ុនធំចំណាត់ថ្នាក់ទី៤ ដោយធ្លាក់ពីលំដាប់កំពូលតារាងកាលពី២ខែមុន។

ក្រុមហ៊ុនអេផលបាត់បង់ទឹកប្រាក់ ៤៥០ ពាន់លានដុល្លារអេមរិក (ប៊ីលាន)ក្នុងតម្លៃផ្សារហ៊ុនរបស់ខ្លួន ចាប់តាំងពីការឡើងខ្ពស់របស់ខ្លួនប្រហែលជា ១,១ លានលានដុល្លារអាមេរិក (ទ្រីលាន)កាលពីឆ្នាំកន្លងទៅ។

ក្រុមហ៊ុនអេផលជួបបញ្ហាធ្លាក់ចុះនៃការលក់របស់ខ្លួន ដោយក្រុមហ៊ុនអេផលទទួលបានប្រាក់ចំណូលសម្រាប់ក្នុងត្រីមាសដំបូងប្រមាណ ៩ លានលានដុល្លារអេមរិកប៉ុណ្ណោះ ដែលចំនួននេះទាបជាងការរំពឹងទុក។

លោក Tim Cook បានមានប្រសាសន៍ថា ការធ្លាក់ចុះការលក់របស់ក្រុមហ៊ុនអេផលក្នុងប្រទេសចិននិងអាមេរិក ដោយសារតែបញ្ហាភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដែលធ្វើឲ្យមានសម្ពាធទៅលើសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕

ដោយ៖ លង់ វណ្ណៈ

X
5s